ទស្សនាវដ្តី QIUSHI នឹងចេញផ្សាយអត្ថបទសំខាន់របស់លោក Xi Jinping ប្រធានរដ្ឋចិនស្តីពីការអភិរក្សបរិស្ថានអេកូឡូស៊ី

ចែករំលែក៖

អន្តរជាតិ ៖ ជាការចេញផ្សាយពី គេហទំព័រ  «CCFR China state-controlled media » នៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៥ ដោយបញ្ជាក់ថា ៖ នៅថ្ងៃទី ១ ខែ សីហា ទស្សនាវដ្តី QIUSHI  នឹងចេញផ្សាយអត្ថបទសំខាន់ របស់ លោកXi Jinping ប្រធានរដ្ឋចិន ក្រោមចំណងជើងថា  «  សុន្ទរកថា ថ្លែង ក្នុង សន្និបាទ ស្តីពី ការ អភិរក្ស បរិស្ថាន អេកូឡូស៊ី ទូទាំង ប្រទេសចិន »  ដែល បើក ធ្វើ កាលពី ថ្ងៃទី ១៧ ខែកក្កដា ឆ្នាំ ២០២៣។

  គេហទំព័រ  «CCFR China state-controlled media » អត្ថបទ បាន គូសបញ្ជាក់ថា  បន្ទាប់ពី សមាជ បក្ស កុម្មុយនីស្ត ចិន លើកទី ១៨ មក  យើងបាន ធ្វើ ការងារ មួយចំនួន ធំ ដែល មាន លក្ខណៈបង្កើតថ្មី   ទាំង ទ្រឹស្តី និង ការអនុវត្ត អំពី ការកសាង អរិយធម៌ អេកូឡូស៊ី សុទ្ធតែ មាន ការ ប្រែប្រួល ជា លក្ខណៈ ប្រវត្តិសាស្ត្រ លក្ខណៈ របត់   និង គ្រប់ជ្រុងជ្រោយ   ប្រទេសចិន បាន ប្រែ ពី អ្នកចូលរួម អភិបាលកិច្ច បរិស្ថាន សកល ក្លាយទៅជា អ្នកនាំមុខ នៃ ការអភិរក្ស អេកូឡូស៊ី សមិទ្ធផល លើ វិស័យនេះ ត្រូវបាន ពិភពលោក ទទួល ស្គាល់ និង កោតសរសើរ ។ ក្នុង ខណៈពេល បន្ត កសាង អរិយធម៌ អេកូឡូស៊ី ក្នុង ដំណើរ ថ្មី គួរ ដោះស្រាយ ឱ្យបាន ល្អ នូវ ទំនាក់ទំនង មួយចំនួន រវាង ការអភិវឌ្ឍ ប្រកបដោយគុណភាព ខ្ពស់ និង ការអភិរក្ស ដោយ កម្រិតខ្ពស់ជាដើម  ហើយ ត្រូវ បន្ត ប្រកាន់ខ្ជាប់ ការ អភិរក្ស បរិស្ថាន តាមរយៈ យន្តការ និងប្រព័ន្ធ ច្បាប់ ដ៏ តឹងរ៉ឹង បំផុត៕

ដោយ ៖ សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print