ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា (គ.ស.ម.ក.) លើកឡើងពីសិទ្ធិដោយអនុសញ្ញាហ្សឺណែវ និងច្បាប់សិទ្ធិមនុស្សអន្តរជាតិ

ចែករំលែក៖

ភ្នំពេញ ៖ នៅព្រលប់ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៥ លោក កែវ រ៉េមី ទេសរដ្ឋមន្ត្រី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា (គ.ស.ម.ក.) បានលើកឡើងពីសិទ្ធដោយអនុសញ្ញាហ្សឺណែវ និងច្បាប់សិទ្ធិមនុស្សអន្តរជាតិ

* បើទោះជាឈ្លើយសឹក ក៏ត្រូវបានការពារដោយអនុសញ្ញាហ្សឺណែវ និងច្បាប់សិទ្ធិមនុស្សអន្តរជាតិ រួមបញ្ចូលទាំង៖

  សិទ្ធិរស់រានមានជីវិត

  សិទ្ធិមិនត្រូវបានធ្វើទារុណកម្ម ហឹង្សា ការប្រមាថ ឬការរើសអើង

  សិទ្ធិទទួលបានសុខភាពល្អ កន្លែងស្នាក់នៅ និងអាហារ

  សិទ្ធិក្នុងការទំនាក់ទំនងជាមួយគ្រួសារ

  សិទ្ធិស្មើភាពគ្នាចំពោះមុខច្បាប់។

ក៏ប៉ុន្តែកាន់តែខុសគ្នាទៅទៀតគឺ :

* កងកម្លាំងកម្ពុជាចំនួន ២០ ដែលទាហ៊ានថៃចាប់ មិនមែនជាឈ្លើយសឹកនោះទេ ពីព្រោះការចាប់ពួកគាត់គឺក្រោយកិច្ចព្រមព្រៀងនៃការឈប់បាញ់គ្នា។ ម្យ៉ាងវិញទៀត, កាលពីឆ្នាំ ២០០៨ សង្រ្គាមនៅប្រាសាទព្រះវិហារ យើងចាប់បានទាហ៊ានថៃ នៅពេលនោះជនឈ្លើយសឹកម្នាក់នោះត្រូវបានយើងថែទាំហើយដោះលែងទៅវិញដោយគ្មានលក្ខខណ្ឌ បញ្ជូនឡើងយន្តហោះទៅទៀត។ ខ្ញុំជាសាក្សី ពីព្រោះខ្ញុំជាមនុស្សដែលអតីត ឯឧ. ឧបនាយករដ្ឋមន្ត្រី សុខ អាន បញ្ជូនខ្ញុំឲ្យទៅសួរនាំយកចម្លើយ។ 

ដើម្បីបង្ហាញសុច្ឆន្ទ:រវាងទ័ពទាំងសងខាង យោធាថៃត្រូវដោះលែងឲ្យពួកគេត្រឡប់មកវិញ ដូចដែលកម្ពុជាបានដោះលែងឈ្លើយសឹកថៃកាលពីឆ្នាំ ២០០៨ ដែរ ៕

ដោយ ៖ សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print