ជនសង្ស័យ៧នាក់ ត្រូវបានតុលាការសម្រេចឃុំខ្លួនបញ្ជូនដាក់ពន្ធនាគារបណ្ដោះអាសន្នពាក់ព័ន្ធករណី កាន់កាប់អាវុធដោយគ្មានការអនុញ្ញាត និងធ្វើអោយខូចខាតដោយចេតនាមានស្ថានទម្ងន់ទោស

ចែករំលែក៖

ខេត្តស្វាយរៀង: ជនសង្ស័យ៧នាក់ ត្រូវបានតុលាការសម្រេចឃុំខ្លួនបញ្ជូនដាក់ពន្ធនាគារបណ្ដោះអាសន្នពាក់ព័ន្ធករណី កាន់កាប់អាវុធដោយគ្មានការអនុញ្ញាត និងធ្វើអោយខូចខាតដោយចេតនាមានស្ថានទម្ងន់ទោស។

សមត្ថកិច្ចនគរបាលក្រុងបាវិតបានអោយដឹងនារសៀលថ្ងៃទី៣១ខែកក្កដាឆ្នាំ២០២៥នេះថាជនសង្ស័យមានទី១ ឈ្មោះន វាសនា  ហៅស្នាភេទប្រុស  អាយុ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរអ្នកដឹកជញ្ជួន មានអាសយដ្ឋានបន្ទប់ជួលភូមិតាពៅ សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង (ម្ចាស់ម៉ូតូស្កុបពី។

២ឈ្មោះ គុន ហេង ភេទប្រុស អាយុ២២ឆ្នាំ  មុខរបរអ្នកដឹកជញ្ជួន មានទីលំនៅភូមិពឹងទឹក ឃុំពងទឹក ស្រុករំដួល ខេត្តស្វាយរៀង ស្នាក់នៅបន្ទប់ជួលភូមិបាវិតលើ សង្កាត់បាវិត ក្រុងបាវិត។

៣ឈ្មោះ  ឈុត ត្រា ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរកម្មករសំណង់  ភូមិពពាយ ឃុំរាម ស្រុករមាសហែក ខេត្តស្វាយរៀង។

៤ឈ្មោះ សុខ ប៊ុនធឿន ភេទប្រុស  អាយុ២៧ឆ្នាំ ស្រុកកំណើតភូមិត្រពាំងស្រង់ ឃុំព្រះបាទជាន់ជុំ ស្រុកគីរីវង្ស ខេត្តតាកែវ (ម្ចាស់ដាវសាំម៉ូរ៉ៃ )  មានផ្ទុកសារធាតុញៀនក្នុងខ្លួន ។
៥/ឈ្មោះ ឈៀង វណ្ណណេត ភេទប្រុស អាយុ២០ឆ្នាំ ជាតិខ្មែរ មុខរបរកម្មករសំណង់ (អ្នកកាន់កាំបិតផ្គាក់)។
៦/ឈ្មោះ ឡា មិនអាង ភេទប្រុស អាយុ១៥ឆ្នាំ ជនជាតិវៀតណាម ។
និងទី៧/ឈ្មោះ ស៊ឹម ធានហៃ ភេទប្រុស អាយុ១៨ឆ្នាំ ជាតិខ្មែរ រស់នៅស្រុកពាមរក៍ ខេត្តព្រៃវែង (តេស្តសារធាតុញៀន វិជ្ជមាន +)

សមត្ថកិច្ចបន្តថា  ក្រោយពីទទួលបានពត៍មាន ពីប្រជាពលរដ្ឋថា នៅវេលារំលងអាធ្រាត្រ ឈានចូលថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៥ មានករណីក្មេងទំនើងមួយក្រុម ប្រដាប់ដោយកាំបិតផ្គាក់ និងដាវសាំម៉ូរ៉ៃ អុកឡុកក្នុងហាងផឹកស៊ី (ហិង្សាទៅវិញទៅមក)នៅចំណុចផ្សាររាត្រី២ ស្ថិតភូមិបាវិតកណ្ដាល សង្កាត់ បាវិត ក្រុងបាវិត ។

ក្រោយពីទទួលពត៍មានលោកអធិការនគរបាលក្រុង បានបញ្ចាអោយកម្លាំងជំនាញ ចុះស្រាវជ្រាវ ជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលបាវិត នកម្លាំងប្រចាំការ២៤ម៉ោង និងកម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល ក៏បានបង្ក្រាបមុខសញ្ញា ពាក់ពន្ធករណីនេះ ដោយឃាត់ជនសង្ស័យសរុប០៧នាក់ និង  វត្ថុតាងប្រមូល និងបន្សល់នូវទីតាំងកន្លែងកើតហេតុរួមមាន
កាំបិតផ្គាក់ចំនួន០១ដើម ដាវសាំម៉ូរ៉ៃ ១ កាំបិត០២ដើមដុំថ្ម ចំនួន២ដុំម៉ូតូចំនួន៣គ្រឿង ម៉ាកហុងដាឌ្រីមស៊េរីឆ្នាំ២០២៥ គ្មានផ្លាកស្លាកលេខម៉ាកហុងដាស្កុបពីពណ៍ខ្មៅ ស្លាកលេខ ស្វាយរៀង 1W:6618 មានសភាពខ្ចេចម៉ាកហុងដាសេ១២៥ ពណ៍ខ្មៅ  គ្មានកាបាំង ស្លាកលេខ ភ្មំពេញ 1KF-1798 ជាមធ្យោបាយ ធ្វើសកម្មភាព៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print