ជិះម៉ូតូបុកខឿនពុះចែកទ្រូងផ្លូវរបួសបាក់ជេីងទាំងសងខាង

ចែករំលែក៖

ភ្នំពេញ៖​ បុរសម្នាក់បានជិះម៉ូតូលឿនមិនប្រយ័ត្នក៏ជ្រុលទៅបុកខឿនចែកទ្រូងផ្លូវបណ្តាលឲ្យរងរបួសធ្ងន់ត្រូវបានកងសង្គ្រោះបន្ទាន់៧១១កងពលតូចលេខ៧០ដឹកយកទៅមន្ទីរពេទ្យ។

ហេតុការណ៍នេះបានកេីតឡេីងកាលពីវេលាម៉ោង១១និង៣០នាទីយប់ ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៥ នៅតាមផ្លូវជាតិលេខ៣ ភូមិព្រៃកីខ សង្កាត់ពងទឹក ខណ្ឌដង្កោ រាជធានីភ្នំពេញ។

ជនរងគ្រោះមានឈ្មោះ ឡាក់ វិញ្ញាណ ភេទប្រុស អាយុ៣២ឆ្នាំ រងរបួសបាក់ជេីងទាំងសងខាង   មានទីលំនៅរស់នៅ ភូមិព្រែកតាផ ឃុំគោកធ្លក ស្រុកអង្គរបុរី ខេត្តតាកែវ។

តាមប្រភពព័ត៌មានបានឲ្យដឹងថា​ មុនពេលកេីតហេតុគេបានឃេីញបុរសម្នាក់ជិះម៉ូតូហុងដា​ ពណ៌ខ្មៅ​ ធ្វេីដំណេីរតាមបណ្តោយផ្លូវជាតិលខ៣​ ក្នុងទិសដៅពីត្បូងទៅជេីងលឿនខណៈមកដល់ចំណុចកេីតហេតុស្រាប់តែរេចង្កូតមកបុកខឿនសួនច្បារពុះចែកទ្រូងផ្លូវបណ្តាលឲ្យដួលរងរបួសធ្ងន់បាក់ជេីងទាំងសងខាង។

ក្រោយកេីតហេតុជនរងគ្រោះត្រូវបានរថយន្តសង្គ្រោះរបស់អង្គភាព៧១១ កងពលតូចលេខ៧០ ដឹកបញ្ជូនទៅមន្ទីរពេទ្យព្រះកុសុមៈ​ ចំណែកម៉ូតូត្រូវបានសមត្ថកិច្ចយកទៅរក្សាទុកបណ្តោះអាសន្ន៕

...

ដោយ៖សុខាសែនជ័យ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print