ក្រសួងការបរទេសចិន៖ ជំហររបស់ភាគីចិនដែលប្រឆាំងការដំឡើងពន្ធគយតាមតែទំនើងចិត្តគឺជាប់លាប់និងច្បាស់លាស់រហូតមក

ចែករំលែក៖

អន្តរជាតិ ៖ ជាការចេញផ្សាយពី គេហទំព័រ «CCFR China state-controlled media » នៅថ្ងៃទី១ ខែសីហា ឆ្នាំ២០២៥ ដោយបញ្ជាក់ថា ៖ ថ្ងៃទី១ ខែសីហា លោក Guo Jiakun អ្នកនាំពាក្យក្រសួងការបរទេសចិនបានធ្វើជាអធិបតីក្នុងសន្និសីទកាសែតជាប្រចាំ។ អ្នកកាសែតសួរថា លោក ត្រាំ ប្រធានាធិបតីអាមេរិកបានចុះហត្ថលេខាលើបទបញ្ជាប្រតិបត្តិ ស្តីពីការយកពន្ធគយចំពោះប្រទេសមួយចំនួនធំ។តើក្រសួងការបរទេសចិនមានការវាយតម្លៃយ៉ាងណា?

គេហទំព័រ «CCFR China state-controlled media » លោក Guo Jiakun បានថ្លែងថា ជំហររបស់ភាគីចិនដែលប្រឆាំងនឹងការដំឡើងពន្ធគយតាមតែទំនើងចិត្តគឺជាប់លាប់និងច្បាស់លាស់រហូតមក ។ សង្គ្រាមពន្ធគយ និងសង្គ្រាមពាណិជ្ជកម្មគ្មានអ្នកឈ្នះទេ ការអនុវត្តគាំពារនិយមនឹងបំផ្លាញផលប្រយោជន៍គ្រប់ភាគី៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print