អ្នកយកព័ត៌មានរបស់ Channel News Asia (CNA) របស់សឹង្ហបុរី បានជួបសម្ភាសន៍ផ្ទាល់ជាមួយប្រមុខការទូតកម្ពុជា លោកឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន

ចែករំលែក៖

ខេត្តឧត្តរមានជ័យ ៖ អ្នកយកព័ត៌មានរបស់ Channel News Asia (CNA) របស់សឹង្ហបុរី បានជួបសម្ភាសន៍ផ្ទាល់ជាមួយប្រមុខការទូតកម្ពុជា លោកឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន ពេលកំពុងដឹកនាំអគ្គរដ្ឋ/រាជទូត និងមន្រ្តីទូត១៥ប្រទេស ចុះពិនិត្យមើលការអនុវត្ត បទឈប់បាញ់រវាងកម្ពុជា-ថៃ នៅតាមបណ្តោយព្រំដែន ខេត្តឧត្តរមានជ័យ រួមមាន៖ នៅឃុំគោកមន ស្រុកបន្ទាយអំពិល ដែលកងទ័ពថៃប្រើយន្តហោះ F-16 ទម្លាក់គ្រាប់បែកប្រភេទ MK-84 តែមិនទាន់ផ្ទុះនៅឡើយ និងបន្តចុះទៅពិនិត្យមើល វត្តតាមាន់សែនជ័យ និងសាលារៀនផងដែរ ដែលរងការវាយប្រហារដោយកងទ័ពថៃ។

អ្នកសារព័ត៌មាន CNA របស់សឹង្ហបុរី រូបនេះហើយ ដែលបានផ្តល់យុត្តិធម៌ពិតជូនកម្ពុជា គឺរាយការណ៍ផ្ទាល់ពីព្រំដែនប្រទេសកម្ពុជាដោយនិយាយថា «កម្ពុជាមិនបានល្មើសនឹងបទឈប់បាញ់ ដូចការចោទប្រកាន់របស់រដ្ឋាភិបាលថៃនោះទេ»។

លោកបានថ្លែងយ៉ាងដូច្នេះថា «ខ្ញុំកំពុងនៅទីនេះផ្ទាល់ (កម្ពុជា) ហើយបានចំណាយពេលវេលានិយាយជាមួយពលរដ្ឋ ដែលពីទីនេះទៅ មានចំងាយប្រមាណតែ ២០គីឡូម៉ែត្រ ពីខ្សែរបន្ទាត់ព្រំដែនជួរមុខប៉ុណ្ណោះ។ វាគ្មានសំឡេងប្រយុទ្ធគ្នានោះទេ អត់លឺទាល់តែសោះ ក្រោយពេលបទឈប់បាញ់ចូលជាធរមាន រហូតមកទល់ពេលនេះ។ ប៉ុន្តែមុនពេលបទឈប់បាញ់ចូលជាធរមាន ពិតជាលឺសំឡេងការប្រយុទ្ធគ្នាយ៉ាងខ្លាំងពិតមែន»៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print