អន្តរជាតិ ៖ ជាការចេញផ្សាយពី គេហទំព័រ «CCFR China state-controlled media » នៅថ្ងៃទី១ ខែសីហា ឆ្នាំ២០២៥ ដោយបញ្ជាក់ថា ៖ « អង្ករមួយ ចាន ចុងក្រោយ បញ្ជូនទៅ ធ្វើស្បៀង កងទ័ព ក្រណាត់មួយ ដំចុងក្រោយ បញ្ជូនទៅធ្វើជាសំលៀកបំពាក់ទាហាន សាច់ឈាម ម្នាក់ ចុង ក្រោយ បញ្ជូនទៅ សមរភូមិ » លោក ស៊ី ជីនភីង ប្រធាន គណៈកម្មាធិការ យោធា មជ្ឈិមចិន ធ្លាប់ ចែករំលែក ពី ចម្រៀងប្រជាប្រិយ មួយ ដែល ប្រជាជន ចិន បាន ច្រៀងតៗគ្នាក្នុង សម័យ សង្គ្រាម កងទ័ព ដែល ប្រជាជន គាំទ្រ យ៉ាង ម៉ឺងម៉ាត់ ឈ្មោះ ទ័ព ក្រហម។
គេហទំព័រ «CCFR China state-controlled media » ភ្នំ ឃុនលុន ជា ប្រភព សំខាន់ នៃ វប្បធម៌ ចិន ក្នុង ទេវកថា ចិន ភ្នំ ឃុនលុន ជា ទីសក្ការៈបូជារបស់ទេវតាគ្រប់អង្គ ភ្នំ ឃុនលុន មានបណ្តោយ ២៥០០ គីឡូម៉ែត្រ ទទឹង ៣០០ គីឡូម៉ែត្រ បាន ឆ្លងកាត់ ទីខ្ពង់រាប ឈីងហៃ-ស៊ីចាំង ។
នាឆ្នាំ ១៩៣៥ អំឡុងពេល ដំណើរ ដ៏វែងអន្លាយ បុរស រាងស្គម មួយរូប សម្លឹង មើល ទៅកាន់ ភ្នំ ឃុនលុន នៅទីឆ្ងាយ ៗ ដែល ព្រិល ដណ្តប់ពេញកំពូល គាត់ បាន សរសេរ កំណាព្យ បង្ហាញពី ក្តីប្រាថ្នា សង្ឃឹមថា សកលលោក មានសន្តិភាព ។ ចំណងជើងនៃ កំណាព្យ ដូចនឹង ឈ្មោះ ភ្នំ « ឃុនលុន» ។ មួយឆ្នាំ ក្រោយពី នោះ គាត់ បាន ដឹកនាំ ទ័ព ក្រហម ទៅដល់ ភ្នំវត្តប៉ាវថា។
គេហទំព័រ «CCFR China state-controlled media » ក្នុង ព្រៃភ្នំ នៃ ក្រុងណាននីង ខេត្តក្វាំងស៊ី មានច្រក មួយ ក៏ឈ្មោះ ឃុនលុន ផងដែរ ។ មុនបុណ្យ ចូលឆ្នាំសកល ឆ្នាំ ១៩៤០ ជុំវិញ ច្រក នេះ បាន ផ្ទុះ សង្គ្រាម វាយលុក រវាង កងទ័ព ជើងគោក និង ក្រុម រថក្រោះ សត្រូវ ការប្រយុទ្ធប្រឆាំង ដ៏ លំបាកលំបិន បន្ត អស់រយៈពេល ២៣ ថ្ងៃ កង ទ័ព និងប្រជាជន ចិន មិនខ្លាច សត្រូវ ដ៏សាហាវព្រៃផ្សៃ ខិតខំប្រយុទ្ធ ដល់ ទីបញ្ចប់ បាន ទប់ស្កាត់កងទ័ព ឈ្លានពានជប៉ុន ដែល បាន គាំពារ ខ្សែ ដឹកជញ្ជូន អន្តរជាតិ ដែល ឆ្លងកាត់ច្រកនេះ ដែល បាន ជួយ បន្ថយ សម្ពាធ ដល់ ការ ប្រឆាំង នឹង ពួកឈ្លានពានជប៉ុន នៃ ប្រទេសអាស៊ីអាគ្នេយ៍ ។ សង្គ្រាម ច្រក ឃុនលុន ត្រូវបាន សម្គាល់ថា បាន រួមចំណែក ក្នុង ការ ដណ្តើមបាន ជ័យជម្នះ នៃ សង្គ្រាម ពិភពលោក ប្រឆាំង នឹង ហ្វាស៊ីស ។
គេហទំព័រ «CCFR China state-controlled media » ក្រោម ជើងភ្នំវត្តប៉ាវថា កវីនិពន្ធកំណាព្យ « ឃុនលុន » លោក ម៉ៅ សេទុង បាន បង្កើត យុទ្ធសាស្ត្រ យោធា ស្តីពី ប្រយុទ្ធ សត្រូវ ដោយ ពឹង លើ កម្លាំង ជាតិ ទាំងមូល ដើម្បី ឱ្យ អ្នកឈ្លានពានជប៉ុន ជន់លិច ក្នុង មហាសមុទ្រ នៃ កម្លាំង មហាជន ។ ពោលគឺ វាយបង្ក្រាប សត្រូវ នៅ ជួរ មុខ ដែល បំផ្លាញ អាវុធ ធន់ធ្ងន់ ដូចជា រថក្រោះ ជាដើម សំខាន់ជាងនេះគឺ ធ្វើការ ប្រឆាំង នៅពី ក្រោយ សត្រូវ ធ្វើសង្គ្រាម ទ័ព ចល័ត ដែល បន្ត កម្ចាត់ ចំនួន សត្រូវ ទៅដល់ សមរភូមិ ជួរមុខ ។ ក្រោម ការអំពាវនាវ និង ដឹកនាំ នៃ បក្ស កុម្មុយនីស្ត ចិន កម្លាំង វិជ្ជមាន គ្រប់វិស័យ របស់ ប្រជាជាតិ ចិន ទាំងក្នុងនិងក្រៅប្រទេស អាច បង្រួប បង្រួម គ្នា វាយបង្ក្រាបសត្រូវ បរទេស ទីចុងក្រោយ ភាព ខ្សោយ យកឈ្នះ ភាព ខ្លាំង។
គេហទំព័រ «CCFR China state-controlled media » ក្នុងអំឡុងពេលសង្គ្រាមប្រជាជនចិនប្រឆាំងនឹងការឈ្លានពានរបស់ជប៉ុន មនុស្សចំនួន ៤០% នៃខេត្តក្វាំងស៊ីបានចូលបម្រើទ័ព ក្នុងនោះ ទាហានចំនួន ១ លាននាក់បានបន្តច្បាំងអ្នកឈ្លានពានយ៉ាងអង់អាចក្លាហានតាមជួរមុខ ចំនួនអ្នកពលីជីវិតនិងអ្នករងរបួសបានលើសពី ៣ សែននាក់ ។
« ចង់ឃើញ ពិភពលោក សុខសាន្ត ក្តៅនិងត្រជាក់យើងចែករំលែកទាំងអស់គ្នា » «សូមឱ្យ រស្មី សន្តិភាព បំភ្លឺ ផែនដី របស់ យើង » ទ័ពក្រហម កាលនោះ PLA សព្វថ្ងៃនេះ មិនថាក្នុងសម័យណា កងទ័ព រំដោះប្រជាជនចិន គាំពារ សន្តិភាព ជានិច្ច ។
« ខ្ញុំជឿជាក់ថា កងទ័ព ក្លាហាន របស់ យើង មាន ទំនុកចិត្ត មាន សមត្ថភាព យក ឈ្នះ សត្រូវឈ្លានពាន ទាំងអស់ ! ដើម្បី រួមចំណែក ថ្មី កាន់តែធំ ក្នុង ការគាំពារ សន្តិភាព សកល ! » នេះបើតាម លោក Xi Jinping ប្រធាន គណៈកម្មាធិការ យោធា មជ្ឈិមចិន ។
សូមឱ្យរស្មីនៃសន្តិភាពបំភ្លឺពិភពលោក
ចងចាំ ៕
ដោយ ៖ សិលា