កុមារចំនួន២ ៣៥៦នាក់ ត្រូវបានវះកាត់បេះដូង ដែលមានជំងឺបេះដូងពីកំណើត ក្នុងរយៈពេល ៦ឆ្នាំនេះ នៅអគារ «សីហមុនី មុនិនាថ» គន្ធបុប្ផាទី១

ចែករំលែក៖

ភ្នំពេញ​៖​ ក្រសួង​សុខាភិបាល​កម្ពុជា​ បានឱ្យដឹងថា​ ខួប៦ឆ្នាំនៃអគារ «សីហមុនី មុនិនាថ» គន្ធបុប្ផាទី១ ភ្នំពេញ ជាមជ្ឈមណ្ឌលព្យាបាលវះកាត់ជំងឺបេះដូង ១ សីហា ២០១៩-១ សីហា ២០២៥ ដែលមន្ទីរពេទ្យគន្ធបុប្ផាភ្នំពេញបានវះកាត់កុមារមានជំងឺបេះដូងពីកំណើត ចំនួន២ ៣៥៦នាក់ ប្រកបដោយសម្ថភាពពេញលេញ ប្រសិទ្ធភាព និងមានជីវិតថ្មី។

ក្រសួង​សុខាភិបាល​ បានបន្ដថា​ ថ្ងៃទី១ សីហា ឆ្នាំ២០១៩ ជាថ្ងៃចងចាំនៃអនុស្សាវរីយ៍ មិនអាចបំភ្លេចបាន នូវវត្តមានរបស់ លោកសាស្ត្រាចារ្យ ឈាង រ៉ា នាពេលនោះ ជាអគ្គនាយកមន្ទីរពេទ្យកាល់ម៉ែត និងជាទីប្រឹក្សាក្រសួងសុខាភិបាល បានចូលរួមក្នុងពិធីសម្ពោធ «អគារគន្ធបុប្ផា សីហមុនី មុនិនាថ» ក្រោមព្រះរាជអធិបតីនៃ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និង សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ នរោត្តម មុនិនាថ សីហនុ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត អមព្រះរាជដំណើរដោយវត្តមានខ្ពង់ខ្ពស់របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន។

ដោយមានការជួយជ្រោមជ្រែង និងការគាំទ្រមិនខ្លាចនឿយហត់របស់ លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល «ថ្ងៃទី១ ខែសីហា ឆ្នាំ២០១៩» កុមារីដំបូងគេ ត្រូវបានទទួលការវះកាត់ភ្ជិតប្រហោងបេះដូងនៅអគារ «សីហមុនី មុនិនាថ» គន្ធបុប្ផាទី១ថ្មីនេះ ដោយក្រុមគ្រូពេទ្យជំនាញកម្ពុជា ប្រកបដោយជោគជ័យ ដោយមានជំនួយឧបករណ៍កន្រ្តាក់បេះដូង (Défibrillateur) ត្រៀមជាស្រេចខ្ចីពីមន្ទីរពេទ្យកាល់ម៉ែត៕

...

ដោយ​៖តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print