ឯកអគ្គរដ្ឋទូតចិន​ ផ្ដល់ជំនួយមនុស្សធម៌ ១០ម៉ឺនដុល្លារ ដល់ជនភៀសខ្លួននៅខេត្តឧត្តរមានជ័យ

ចែករំលែក៖

ខេត្ត​ឧត្តរមានជ័យ៖ លោក Wang Wenbin ឯកអគ្គរដ្ឋទូតសាធារណរដ្ឋប្រជាមានិតចិនប្រចាំកម្ពុជា បានបញ្ជាក់ថា ស្ថានទូតចិននឹងផ្តល់ជំនួយមនុស្សធម៌ចំនួន ១០ម៉ឺនដុល្លារ ដល់ប្រជាពលរដ្ឋដែលកំពុងរស់នៅក្នុងជំរុំជនភៀសខ្លួន នៅវត្តភ្នំថ្មកំបោរ ភូមិពោធិ៍ចាស់ ឃុំបេង ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ។

ជំនួយមនុស្សធម៌នេះ មានគោលបំណងជួយលើកស្ទួយជីវភាពរស់នៅ និងលើកទឹកចិត្តដល់ប្រជាពលរដ្ឋដែលបានរងគ្រោះដោយសារបញ្ហាសង្គ្រាមនៅតំបន់ព្រំដែន។
ការផ្ដល់ជំនួយរបស់ស្ថានទូតចិនមិនត្រឹមជាសេចក្ដីអាណិតអាសូរទេ ប៉ុន្តែបង្ហាញពីមិត្តភាពរឹងមាំរវាងប្រជាជនចិន និងប្រជាជនកម្ពុជា ដែលតែងតែឈរជើងគាំទ្រនៅពេលមានស្ថានភាពការលំបាក។

ជាមួយគ្នានេះ​ លោកឯកអគ្គរដ្ឋទូតចិន​ បានថ្លែងថា ៖ « សូមជូនពរជនរងគ្រោះ ដោយសង្គ្រាមអាច ត្រឡប់ ទៅផ្ទះ វិញ ឱ្យបានឆាប់»៕

...

ដោយ​៖តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print