លោក​ ហ្សង់ ហ្វ្រង់ស័រតាន់៖​ តាំងពីសតវត្សរ៍ទី១៤មក, កម្ពុជា ជាប្រទេសដែលត្រូវគេឈ្លានពានរហូត

ចែករំលែក៖

ភ្នំពេញ​៖​ លោក ហ្សង់ ហ្វ្រង់ស័រតាន់​ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី​ការបរទេស​ និង​សហប្រតិបត្តិការ​អន្តរជាតិ​ បានថ្លែង​នៅលេីបណ្ដាញសង្គមហ្វេសប៊ុកផ្លូវការថា៖ តាំងពីសតវត្សរ៍ទី១៤មក, កម្ពុជា ជាប្រទេសដែលត្រូវគេឈ្លានពានរហូត។

លោក ហ្សង់ ហ្វ្រង់ស័រតាន់​ បានបញ្ជាក់ថា​ មានមូលហេតុច្រើនដែល ក្នុងនោះ យើងគួរលើកឡើងពីរ ៖ ទីមួយ កម្ពុជាព័ទ្ធជុំវិញទៅដោយប្រទេសជិតខាងខ្លាំងពូកែជាងខ្លួន, ទីពីរ កម្ពុជាសម្បូរទៅដោយប្រាង្គប្រាសាទដែលមិនត្រឹមតែជានិមិត្តរូបនៃអានុភាព(សម័យមុន)ប៉ុណ្ណោះទេ តែក៏ជាប្រភពនៃជំនឿសាសនា, ប្រភពសេដ្ឋកិច្ច និងទេសចរណ៍មួយ(សម័យឥឡូវ) មិនចេះរីងស្ងួត។

បន្ថែមពីនេះ​ លោក ហ្សង់ ហ្វ្រង់ស័រតាន់​ បានសង្កត់ធ្ងន់ថា​ ម្ល៉ោះហើយ, ក្នុងគោលដៅរក្សាកម្ពុជា ការពារអធិបតេយ្យនិងបូរណភាពនៃប្រជាជាតិយើង កូនក្មួយប្រហែលជាគ្មានជម្រើសអ្វីផ្សេងក្រៅតែពីបន្តប្រឹងប្រែងអភិវឌ្ឍខ្លួន (ពិសេស ពេលស្រុកសាន្តត្រាន) ដើម្បីក្លាយជា ខ្មែរជា និងខ្មែរពូកែ ជាអាទិ៍ក្នុងវិស័យបច្ចេកវិជ្ជានិងវិទ្យាសាស្ត្រ…៕

...

ដោយ​៖តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print