ទីបំផុត ! ថៃបានឯកភាពសំណើរបស់កម្ពុជាស្នើឱ្យមានអ្នកសង្កេតការណ៍ចូលរួមពីម៉ាឡេស៊ី អាមេរិក និងចិនក្នុងកិច្ចប្រជុំគណៈកម្មាធិការព្រំដែនទូទៅ (GBC)

ចែករំលែក៖

ភ្នំពេញ ៖ ទីបំផុត ថៃបានឯកភាពសំណើរបស់កម្ពុជាស្នើឱ្យមានអ្នកសង្កេតការណ៍ចូលរួមពីម៉ាឡេស៊ី អាមេរិក និងចិនក្នុងកិច្ចប្រជុំគណៈកម្មាធិការព្រំដែនទូទៅ (GBC) ដែលរៀបចំឡើងក្នុងប្រទេសម៉ាឡេស៊ីចាប់ពីថ្ងៃទី៤ដល់ថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥ ។ កម្ពុជាបានស្នើសុំឱ្យម៉ាឡេស៊ី សហរដ្ឋអាមេរិក និងចិន ចូលរួមក្នុងកិច្ចប្រជុំ GBC ក្នុងនាមជាសង្កេតការណ៍ ដោយបញ្ជាក់ថា ប្រទេសម៉ាឡេស៊ី សហរដ្ឋអាមេរិក និងចិន ជាតួអង្គសំខាន់ក្នុងការសម្របសម្រួលឱ្យមានកិច្ចព្រមព្រៀងបទឈប់បាញ់រវាងកម្ពុជា-ថៃ កាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ នៅប្រទេសម៉ាឡេស៊ី។

ក្រសួងការពារជាតិកម្ពុជា នៅរសៀលថ្ងៃទី២ ខែសីហា បញ្ជាក់ជាផ្លូវការថា ៖ រដ្ឋមន្ត្រីស្តីទីក្រសួងការពារជាតិថៃទទួលយកសំណើក្រសួងការពារជាតិកម្ពុជា អនុញ្ញាតឱ្យតំណាងមកពីប្រទេសម៉ាឡេស៊ី សហរដ្ឋអាម៉េរិក និងប្រទេសចិន ចូលរួមសង្កេតការណ៍ក្នុងប្រជុំវិសាមញ្ញគណៈកម្មាធិការព្រំដែនទូទៅ (GBC)

Thailand’s Acting Minister of National Defense has accepted Cambodia’s proposal to allow representatives from Malaysia, the United States, and China to attend the Extraordinary meeting of the General Border Committee (GBC) as observers.” ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print