ភ្នំពេញ ៖ អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា៖ ចំពោះបញ្ហាពាក់ព័ន្ធនឹងកងកម្លាំងយើងចំនួន ១៨ រូបដែលកំពុងស្ថិតនៅក្រោមការគ្រប់គ្រងរបស់ថៃ ចាប់តាំងពីព្រឹកព្រលឹម វេលាម៉ោង ៧:៥០នាទី ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥ មកនោះ យោធាថៃបញ្ជាក់ថា ពួកគាត់មានសុខសុវត្ថិភាព ហើយរាជរដ្ឋាភិបាលកម្ពុជាកំពុងបន្តធ្វើការយ៉ាងសស្រាក់សស្រាំ ក្នុងការចរចា ដើម្បីជំរុញឱ្យភាគីថៃប្រគល់កងកម្លាំងរបស់យើងមកវិញ ឱ្យបានឆាប់រហ័សបំផុត និងមានសុវត្ថិភាព ស្របតាមច្បាប់មនុស្សធម៌អន្តរជាតិ។ កម្ពុជាក៏បានស្នើទៅកាន់ប្រទេសម៉ាឡេស៊ីដែលជាប្រធានអាស៊ាន សូមជួយអន្តរាគមន៍ដើម្បីជំរុញឱ្យភាគីថៃឆាប់ប្រគល់មកឱ្យយើងវិញ នូវកងកម្លាំងរបស់យើងទាំង ១៨នាក់។ ក្រសួងការពារជាតិ និងកងយោធពលខេមរភូមិន្ទ នឹងមិនទុកសមាជិករបស់ខ្លួនណាម្នាក់ចោលនោះទេ ទោះក្នុងកាលៈទេសៈណាក៏ដោយ។
Spokesperson for the Ministry of National Defense of the Kingdom of Cambodia: Concerning with the 18 Cambodian military personnel currently under Thailand’s control since 7:50AM, of July 29, 2025, the Thai side has confirmed that they are safe and unharmed. The Royal Government of Cambodia continues to actively engaging in negotiations to secure their release, and reiterates its firm call for their immediate and unconditional release in accordance with the international humanitarian law. We have also formally requested Malaysia, in its capacity as Chair of ASEAN and as a key facilitator of the Ceasefire agreed upon by the two countries, to mediate and we also urge Thailand to expedite the return of our military personnel. The Ministry of National Defense and the Royal Cambodian Armed Forces affirm that we will never abandon any of our military personnel under any circumstances.៕
ដោយ ៖ សិលា