អ្នកនាំពាក្យក្រសួងការបរទេស​កម្ពុជា​ អះអាងសាជាថ្មីថា៖​ កម្ពុជាប្រកាន់នៅការតាំងចិត្តយ៉ាងពេញលេញក្នុងការគោរពកិច្ចព្រមព្រៀងឈប់បាញ់ដែលសម្រេចបាននៅក្នុងកិច្ចប្រជុំពិសេសនៅប្រទេសម៉ាឡេស៊ី

ចែករំលែក៖

ភ្នំពេញ​៖​ លោក ជុំ សុន្ទរី អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា បានធ្វើការបដិសេធយ៉ាងដាច់អហង្ការនៅការបន្តចោទប្រកាន់របស់ក្រសួងការបរទេសថៃដែលបានធ្វើការបកស្រាយខុសពីការពិតនៅហេតុការណ៍ដែលបានកើតឡើងពាក់ព័ន្ធនឹងការវាយប្រយុទ្ធគ្នានៅតាមព្រំដែនក្នុងពេលថ្មីៗនេះ ក៏ដូចជាអនុវត្តនៅកិច្ចព្រមព្រៀងឈប់បាញ់។

អ្នកនាំពាក្យក្រសួងការបរទេស​ កម្ពុជាបានអះអាងសាជាថ្មីថា កម្ពុជាប្រាកាន់នៅការតាំងចិត្តយ៉ាងពេញលេញក្នុងការគោរពកិច្ចព្រមព្រៀងឈប់បាញ់ដែលសម្រេចបាននៅក្នុងកិច្ចប្រជុំពិសេសនៅប្រទេសម៉ាឡេស៊ីកាលបីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥។ ហើយសូមបញ្ជាក់អំពីការតាំងចិត្ត និងអនុវត្តដោយការអត់ធ្មត់សមស្របទៅតាមការកំណត់របស់កិច្ចព្រមព្រៀង។ ហើយកម្ពុជាសូមលើកឡើងជាថ្មីម្តងទៀតអំពីការបដិសេធយ៉ាងម៉ឹងម៉ាត់ចំពោះការចោទប្រកាន់គ្មានមូលដ្ឋានរបស់ថៃអំពីការរលោភបទឈប់បាញ់ដោយកម្ពុជា។

ជាមួយគ្នានេះ អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជាបានអំពាវនាវសូមឲ្យមានបេសកកម្មសង្កេតការណ៍ឯករាជ្យរបស់អាស៊ានដើម្បីធានាបាននៅការវាយតម្លៃជាសត្យានុម័តចំពោះសភាពការណ៍ដែលកើតមាននៅតំបន់ទាំងសងខាងរបស់ព្រំដែន។ ដើម្បីធានានូវការអនុវត្តដោយត្រឹមត្រូវនៅកិច្ចឈប់បាញ់៕

ដោយ​៖តារា​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print