សាស្ត្រាចារ្យ ៥៩រូប កំពុងរៀបចំតាក់តែងវិញ្ញាសា សម្រាប់ការប្រឡងប្រជែងជ្រើសរើសមន្ត្រីការទូតជាន់ខ្ពស់

ចែករំលែក៖

ភ្នំពេញ ៖ សាស្ត្រាចារ្យ ៥៩រូប កំពុងរៀបចំតាក់តែងវិញ្ញាសា សម្រាប់ការប្រឡងប្រជែងជ្រើសរើសមន្ត្រីការទូតជាន់ខ្ពស់ (វិញ្ញាសាសរសេរលើកទី១) និងមន្ត្រីវិជ្ជាជីវៈសុខាភិបាល (មន្ត្រីផ្អែកលើកិច្ចព្រមព្រៀងការងារ) ។

ដូចសព្វមួយដង រាល់ការប្រឡងប្រជែង ដែលដឹកនាំរៀបចំដោយក្រសួងមុខងារសាធារណៈ ការតាក់តែងវិញ្ញាសា ត្រូវដំណើរការនៅពេលព្រឹក ការប្រឡងប្រជែងនៅពេលរសៀល ស្របតាមនិយាមនីតិវិធីប្រតិបត្តិស្តីពីការប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការស៊ីវិល។ ក្រុមការងារនៃគណៈកម្មការ និងអនុគណៈកម្មការ បានមកដល់មណ្ឌលប្រឡងសាកលវិទ្យាល័យភូមិន្ទភ្នំពេញ តាំងពីព្រលឹមស្រាងៗ ដើម្បីបំពេញតួនាទីភារកិច្ចរបស់ខ្លួន តាមសេចក្តីសម្រេចស្តីពីការបង្កើតគណៈកម្មការ និងអនុគណៈកម្មការនានា ដែលបានកំណត់។

ខណៈនេះ សាស្ត្រាចារ្យមកពីសាកលវិទ្យាល័យនានា និងក្រសួង ស្ថាប័នពាក់ព័ន្ធ ចំនួន ៥៩រូប បាន និងកំពុងរៀបចំតាក់តែងវិញ្ញាសា ដោយមានឯកឧត្តម យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការក្រសួងមុខងារសាធារណៈ និងជាអនុប្រធានគណៈកម្មការរៀបចំការប្រឡងប្រជែង ធ្វើការណែនាំដល់គណៈមេប្រយោគ នូវនីតិវិធីនៃការតាក់តែងវិញ្ញាសា ដើម្បីដាក់ជាជម្រើសវិញ្ញាសា ជូនឯកឧត្តមឧបនាយករដ្ឋមន្ត្រី ជ្រើសរើស និងសម្រេច យកវិញ្ញាសា ១ជម្រើសចុងក្រោយ។

សូមជម្រាបថា គណៈកម្មការរៀបចំតាក់តែងវិញ្ញាសា ត្រូវបានក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងក្រសួងសុខាភិបាល ផ្តល់បញ្ជីឈ្មោះសមាសភាពសាស្ត្រាចារ្យ ស្មើនឹង ២ដង នៃចំនួនដែលត្រូវការ (ក្នុង ១វិញ្ញាសា) ដើម្បីឱ្យឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រធានគណៈកម្មការប្រឡង ប្រជែង ជាអ្នកជ្រើសរើសដោយផ្ទាល់ និងដោយសម្ងាត់បំផុត៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print