លោកឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ចុះពិនិត្យដំណើរការការតាក់តែងវិញ្ញាសា សម្រាប់ការប្រឡងប្រជែងជ្រើសរើសមន្ត្រីការទូតជាន់ខ្ពស់

ចែករំលែក៖

ភ្នំពេញ ៖ លោកឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ចុះពិនិត្យដំណើរការការតាក់តែងវិញ្ញាសា សម្រាប់ការប្រឡងប្រជែងជ្រើសរើសមន្ត្រីការទូតជាន់ខ្ពស់ (វិញ្ញាសាសរសេរលើកទី១) និងការប្រឡងប្រជែងជ្រើសរើសមន្ត្រីវិជ្ជាជីវៈសុខាភិបាល (មន្ត្រីផ្អែកលើកិច្ចព្រមព្រៀងការងារ) នៅព្រឹកថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៥។

វិញ្ញាសាដែលកំពុងតាក់តែង សម្រាប់ការប្រឡងប្រជែង នាពេលរសៀលថ្ងៃនេះ មានចំនួន២។
(១)វិញ្ញាសាសម្រាប់ការប្រឡងប្រជែងជ្រើសរើសមន្ត្រីការទូតជាន់ខ្ពស់ ចំនួន ៣វិញ្ញាសារួមមាន៖ វិញ្ញាសាសរសេរជំនាញ, វិញ្ញាសាសរសេរភាសាអង់គ្លេស និង វិញ្ញាសាពហុចម្លើយចំណេះដឹងទូទៅ។ (២)វិញ្ញាសាសម្រាប់ការប្រឡងប្រជែងជ្រើសរើសមន្ត្រីវិជ្ជាជីវៈសុខាភិបាល ចំនួន ៣វិញ្ញាសារួមមាន៖ វិញ្ញាសាសរសេរជំនាញ, វិញ្ញាសាសរសេរភាសាអង់គ្លេស/បារាំង និងវិញ្ញាសាពហុចម្លើយចំណេះដឹងទូទៅ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print