ជិះម៉ូតូលឿនពេកជ្រុលទៅបុកខឿនផ្លូវដួលរងរបួសធ្ងន់

ចែករំលែក៖

ភ្នំពេញ៖​ បុរសម្នាក់ជិះម៉ូតូលឿនមិនប្រយ័ត្នបានជ្រុលទៅបុកខឿនផ្លូវបណ្តាលឲ្យដួលបោកនឹងថ្នល់រងរបួសធ្ងន់ត្រូវបានរថយន្តកងសង្គ្រោះបន្ទាន់៧១១ កងពលតូចលេខ៧០ដឹកយកទៅមន្ទីរពេទ្យ។

ហេតុការណ៍នេះបានកេីតឡេីងកាលពីវេលាម៉ោង០២និង៥១នាទីរំលងអធ្រាត្រឈានចូល​ថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២៥ នៅតាមផ្លូវជាតិលេខ៤ ក្នុងភូមិថ្នល់បំបែក​ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានបានឲ្យដឹងថា​ មុនពេលកេីតហេតុជនរងគ្រោះបានជិះម៉ូតូម្នាក់ឯងតាមបណ្តោយផ្លូវជាតិលេខ៤ក្នុងទិសដៅពីលិចទៅកេីត ខណៈមកដល់ចំណុចកេីតហេតុមិនប្រយ័ត្នក៏ជ្រុលទៅបុកខឿនផ្លូវបណ្តាលឲ្យដួលបោកនឹងថ្នល់រងរបួសធ្ងន់សន្លប់លែងដឹងខ្លួន។

ក្រោយកេីតហេតុជនរងគ្រោះ​(សន្លប់)ត្រូវបានរថយន្តសង្គ្រោះរបស់អង្គភាព៧១១ កងពលតូចលេខ៧០ ដឹកបញ្ជូនទៅមន្ទីរពេទ្យព្រះកុសុមៈ ចំណែកម៉ូតូត្រូវបានសមត្ថកិច្ចយកទៅរក្សាទុករង់ចាំបងប្អូនមកទទួល៕

...

ដោយ៖សុខាសែនជ័យ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print