ប្រជាជនខ្មែរ នៅបារាំងប្រមាណ១០០០នាក់ បានជួបជុំគ្នា ប្រកបដោយការប្តេជ្ញាចិត្តខ្ពស់ លើកកាន់ផ្ទាំងបដា និងរូបភាពជាច្រើនពាន់សន្លឹក និងបន្លឺសំឡេងយ៉ាងខ្លាំងក្លា ដើម្បីតវ៉ាប្រឆាំងនឹងការឈ្លានពានរបស់ប្រទេសថៃមកលើកម្ពុជា

ចែករំលែក៖

ទីក្រុងប៉ារីស ៖ នៅទីលាន Trocadéro ក្នុងទីក្រុងប៉ារីស បានក្លាយជាទីតាំងនៃការប្រមូលផ្តុំដ៏សំខាន់មួយរបស់សហគមន៍ខ្មែរនៅប្រទេសបារាំង។ ប្រជាជនខ្មែរប្រមាណ ១០០០នាក់ បានជួបជុំគ្នា ប្រកបដោយការប្តេជ្ញាចិត្តខ្ពស់ លើកកាន់ផ្ទាំងបដា និងរូបភាពជាច្រើនពាន់សន្លឹក និងបន្លឺសំឡេងយ៉ាងខ្លាំងក្លា ដើម្បីតវ៉ាប្រឆាំងនឹងការឈ្លានពានរបស់ប្រទេសថៃមកលើកម្ពុជា។

គោលបំណងចម្បងនៃការជួបជុំនេះ គឺដើម្បីអំពាវនាវយ៉ាងច្បាស់លាស់ និងបន្ទាន់ទៅកាន់ប្រទេសថៃ។ អ្នកចូលរួមការជួបជុំនេះបានស្រែកទាមទារឱ្យមានការគោរពច្បាប់អន្តរជាតិ ការដោះលែងជាបន្ទាន់ និងដោយគ្មានលក្ខខណ្ឌនូវយោធិនខ្មែរ ១៨នាក់ ដែលត្រូវបានប្រទេសថៃចាប់ឃុំខ្លួនដោយខុសច្បាប់ កាលពីព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥ ដែលនេះសបញ្ជាក់ពីការរំលោភលើកិច្ចព្រមព្រៀងឈប់បាញ់ចូលជាធរមាននៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ វេលាម៉ោង ១២យប់ រំលងអធ្រាត។ ពួកគេក៏បានអំពាវនាវឱ្យប្រទេសថៃបញ្ឈប់រាល់ការប៉ុនប៉ងបំភាន់ព័ត៌មានដល់សហគមន៍អន្តរជាតិជុំវិញជម្លោះនេះផងដែរ។
សូមបញ្ជាក់ថា ៖ សម័យតេជោសែន សម័យសម្តេចធិបតី ប្រជាពលរដ្ឋក្នុងនិងក្រៅប្រទេស ជាតិនិយម ជាធ្លុងមួយ ស្រឡាញ់សន្តិភាព និងការអភិវឌ្ឍ ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print