ប្រជាជនកម្ពុជាមិនមានការស្ទាក់ស្ទើរក្នុងការប្រើពាក្យ « អរគុណ » លោកDonald J Trump ប្រធានាធិបតីសហរដ្ឋអាមេរិកនោះទេ !

ចែករំលែក៖

ភ្នំពេញ ៖ ប្រជាជនកម្ពុជាមិនមានការស្ទាក់ស្ទើរក្នុងការប្រើពាក្យ « អរគុណ » លោកDonald J Trump ប្រធានាធិបតីសហរដ្ឋអាមេរិកនោះទេ នេះក៏ព្រោះតែប្រជាជនកម្ពុជាមិនចង់ឃើញ មិនចង់ទទួលរងវិនាសកម្មដោយសារសង្គ្រាមដែលបង្កឡើងដោយថៃក្នុងរឿងជម្លោះព្រំដែនអូសបន្លាយយូរទៀត ។ ប្រជាជនកម្ពុជាដឹងច្បាស់ថា ការប្រយុទ្ធគ្នានេះ ប្រសិនបើមិនមានលោកប្រធានាធិបតីចេញធ្វើអន្តរាគមន៍ទេ ភាគីថៃនឹងបន្តយ៉ាងគំហុកមកលើកម្ពុជា ហើយកម្ពុជាគ្មានជម្រើសណាក្រៅពីប្រើសិទ្ធិការពារខ្លួនក្នុងនាមជាអ្នករងគ្រោះឡើយ ។ ពេលបានដឹងថាលោកប្រធានាធិបតីឈឺឆ្អាលក្នុងរឿងនេះ អ្នកដែលត្រេកអរបំផុតគឺប្រជាជនកម្ពុជានេះហើយ ។ នេះ ស បង្ហាញឲ្យឃើញពីបំណងរបស់ប្រជាជនកម្ពុជា ដែលត្រូវការសន្តិភាព ក្នុងគ្រាមានជម្លោះជាមួយថៃ ។ ប្រសិនបើកម្ពុជាជាអ្នកចាប់ផ្តើមបាញ់ថៃមុនឬឈ្លានពានថៃ ដូចដែលភាគីថៃចោទមកលើកម្ពុជានោះ កម្ពុជាមិនបានអរគុណលោកប្រធានាធិបតីជាដាច់ខាត ។ ចុះថៃវិញមកដល់ម៉ោងនេះ តើគេមានចេញមកអរគុណលោកប្រធានាធិបតីដែលបានជួយឲ្យមានបទឈប់បាញ់ទេ ? ផ្ទុយទៅវិញថៃមានតែជេរលោកប្រធានាធិបតីពេញប្រទេស ដោយសារតែគេមិនបានឈ្លានពានកម្ពុជាតាមផែនការរបស់គេ ៕

រូបភាព ៖ Khmer News

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print