តំបន់ភាគខាងជើងវៀតណាម រងគ្រោះទឹកជំនន់ មានអ្នកស្លាប់កើនឡើង១០នាក់

ចែករំលែក៖

សារព័ត៌មាន AFP បានផ្សាយថា គិតមកដល់ថ្ងៃអាទិត្យ ទី៣ ខែសីហា អាជ្ញាធរទប់ស្កាត់គ្រោះមហន្តរាយរបស់វៀតណាម បានឱ្យដឹងថា តួលេខមនុស្សស្លាប់ ដោយសារទឹកជំនន់នៅតំបន់ជួរភ្នំភាគខាងជើងប្រទេស បានបន្តកើនដល់១០នាក់។

ភ្លៀងធ្លាក់ខ្លាំងបានបង្កឱ្យមានគ្រោះទឹកជំនន់ប៉ុន្មានថ្ងៃមកនេះ នៅខេត្ត Son La, Phu Tho, Tuyen Quang និងជាពិសេសខេត្ត Dien Bien។ ក្រសួងកសិកម្មវៀតណាម បានបញ្ជាក់ថា មនុស្សចំនួន១០នាក់បានបាត់បង់ជីវិត និងប៉ុន្មាននាក់ផ្សេងទៀតរងរបួសនៅតំបន់ Tia Dinh និង Xa Dung នៃខេត្ត Dien Bien។
កាលពីខែកក្កដា ឆ្នាំមុន គ្រោះទឹកជំនន់ស្រដៀងគ្នា បានផ្តាច់ជីវិតមនុស្ស៥នាក់ នៅខេត្ត Son Lan ហើយបណ្តាលឱ្យជន់លិចផលដំណាំ ព្រមទាំងសម្លាប់សត្វជាច្រើនក្បាល នៅតាមកសិដ្ឋាន។ កាលពីខែកញ្ញា ឆ្នាំដដែល ព្យុះទីហ្វុងកំណាចឈ្មោះថា Yagi បានបោកបក់យ៉ាងសាហាវលើភាគខាងជើងប្រទេសវៀតណាម ជាហេតុនាំឱ្យមនុស្សសរុបរហូតដល់៣៤៥នាក់ស្លាប់ និងបង្កការបំផ្លិចបំផ្លាញគិតជាទឹកប្រាក់ស្មើនឹងខ្ទង់ ៣.៣ពាន់លានដុល្លារ៕

...

រូបថត​: baosonla

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print