ភ្នំពេញ ៖ លោកអគ្គនាយកសុីម៉ាក់ បានបញ្ជាក់ថា ៖ នៅថ្ងៃចន្ទ ទី០៤ ខែសីហា ឆ្នាំ២០២៥ នៅទីតាំងគ្រាប់បែកMK-84 ស្ថិតនៅភូមិថ្មដូន ឃុំគោកមក ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ ក្រុមជំនាញគ្រាប់បែកទម្លាក់របស់អង្គភាពសុីម៉ាក់ អង្គការGolden West និងអង្គការNPA (Norwegian People Aid) បានចុះត្រួតពិនិត្យបច្ចេកទេសគ្រាបបែកនេះជាលំអិត ដោយបានបញ្ជាក់ថា គ្រាប់បែកMK-84នេះ មានលេខLot No. IMI 96G015-11 និងផលិតក្នុងឆ្នាំ១៩៩៦! ។ លោកLen Austin ប្រធានអង្គការGolden West ប្រចាំកម្ពុជានិងជាអតីតៈកងទ័ពម៉ារីនសហរដ្ឋអាមេរិក ខាងជំនាញគ្រាប់យុទ្ធភណ្ឌ ជាជំនាញខាងគ្រាប់បែកទម្លាក់ពីយន្តហោះ នៃប្រទេសក្នុងតំបន់នេះ បានចូលរួមកំណត់លក្ខណៈបច្ចេកទេសគ្រាប់បែកMK-84នេះ ក៏បានបញ្ជាក់អំពីអត្តសញ្ញាណគ្រាប់បែកMK-84នេះផលិតនៅឆ្នាំ១៩៩៦និងអាចសៀមទិញពីក្រុមហ៊ុនIMI (Israel Military Industries)របស់អុីស្រាអ៊ែលបានទទួលសិទ្ធផលិតនិងលក់គ្រាប់បែកត្រកូលMKនេះ។
គ្រាប់បែកMK-84 នេះផលិតក្នុងឆ្នាំ១៩៩៦ ដូចនេះវាមិនអាចជាគ្រាប់បែកសំណល់ពីការទម្លាក់គ្រាប់បែកក្នុងសម័យសង្គ្រាមឆ្នាំ១៩៧០-១៩៧៣កេីតទេ !! ខ្ញុំមានជំនឿយ៉ាងមុតមាំថា ពិភពលោកយល់ច្បាស់ណាស់អំពីរឿងនេះ! ។
Today Monday 4th August 2025, at MK-84 bomb site in Tmordaun Village, Kokmoun Commune, Banteay Ampil District, Oddor Mean Chey Province, the bomb expert teams from CMAC, the Golden West and NPA (Norwegian People’s Aid) have visited and assessed MK-84 bomb. The experts have identified this MK-84 manufacturing in 1996 with Lot No. IMI96GO15-11. Mr. Len Austin, the Resident Representative of the Golden West in Cambodia and former the United States marine corps, the EOD expert has also confirmed this MK-84 identification, manufacturing in 1996.
In this case, it is very clear that this MK-84 manufactured in 1996 thus there is no way to claim that this MK-84 was the bomb dropped during 1970-73 war era!. ៕
ដោយ ៖ សិលា