ម៉ាឡេស៊ី៖ បើតាមការបញ្ជាក់របស់លោកនៅក្នុងកិច្ចប្រជុំសភាម៉ាឡេស៊ីនៅថ្ងៃអង្គារនេះ បានឱ្យដឹងថា ៖ ម្ចាស់ផ្ទះអាស៊ាន និងជាអ្នកសម្របសម្រួលបទឈប់បាញ់កម្ពុជាថៃលោកនាយករដ្ឋមន្រ្តីម៉ាឡេស៊ី អាន់វ៉ា អ៊ីប្រាហ៊ីម នៅថ្ងៃទី ៥ ខែសីហានេះបានគូសបញ្ជាក់ថាម៉ាឡេស៊ីបានប្រើប្រាស់ប្រព័ន្ធផ្កាយរណបដើម្បីតាមដានបទឈប់បាញ់កម្ពុជា-ថៃដែលកំពុងតែចូលជាធរមាន។
យោងតាមប្រព័ន្ធផ្សព្វផ្សាយរបស់សារព័ត៌មាន Bernama ម៉ាឡេស៊ី លោក អាន់វ៉ា អ៊ីប្រាហ៊ីម បានឲ្យដឹងថារដ្ឋមន្ត្រីការពារជាតិនៃប្រទេសទាំងពីរនឹងចូលរួមនៅក្នុងកិច្ចចរចាព្រំដែន ដើម្បីឈានទៅដល់ការយោគយល់គ្នាទៅវិញទៅមក និងធានាមិនឲ្យមានការរំលោភបំពានបន្ថែមទៀត ជាពិសេសនៅតំបន់ព្រំដែនដែលមានជម្លោះ។
របស់សារព័ត៌មាន Bernama ថា ៖ លោកសង្ឃឹមថា ចំណុចសំរបសំរួលជាច្រើននៃកិច្ចព្រមព្រៀង ដែលសម្របសម្រួលដោយម៉ាឡេស៊ី នឹងចូលជាផ្លូវការនៅថ្ងៃទី ៧ ខែសីហាខាងមុខនេះ លោកថាបញ្ហាទាំងអស់នេះត្រូវតែដោះស្រាយដោយការព្រមព្រៀងគ្នា ហើយខ្ញុំសូមអរគុណទាំងរដ្ឋាភិបាលកម្ពុជា និងថៃដែលបានបង្ហាញអាកប្បកិរិយាវិជ្ជមានឆ្ពោះទៅរកការសម្រេចបាននូវដំណោះស្រាយយូរអង្វែង។
របស់សារព័ត៌មាន Bernama ឆ្លើយតបទៅនឹងសំណួររបស់អ្នកកាសែតទាក់ទងនឹងការដាក់ពង្រាយក្រុមត្រួតពិនិត្យ លោក អាន់វ៉ា បាននិយាយថា ប្រទេសម៉ាឡេស៊ីបានត្រៀមខ្លួនជាស្រេចក្នុងការសម្របសម្រួលកិច្ចខិតខំប្រឹងប្រែងបែបនេះនៅតាមព្រំដែនថៃ-កម្ពុជា ប្រសិនបើប្រទេសទាំងពីរស្នើសុំ។ ហើយស្ថានភាពនៅតែស្ថិតក្រោមការគ្រប់គ្រង ទោះបីជានៅតែតានតឹង និងរសើបក៏ដោយ។
សម្រាប់លោកអាន់វ៉ា អ៊ីប្រាហ៊ីម រហូតមកដល់ពេលនេះ យើងមានការត្រួតពិនិត្យតាមផ្កាយរណប ហើយភាគីទាំងពីរបានព្រមព្រៀងគ្នាថា អនុព័ន្ធការពារប្រទេសម៉ាឡេស៊ី រួមជាមួយនឹងសមភាគីអាស៊ាន នឹងសម្របសម្រួលកិច្ចខិតខំប្រឹងប្រែងឃ្លាំមើលពីចម្ងាយ។
គួរកត់សម្គាល់ថាចាប់តាំងពីវេលាម៉ោង ១១ ព្រឹកថ្ងៃទី៤ ខែសីហា រហូតមកដល់ព្រឹកថ្ងៃទី៥ ខែសីហានេះ កងកម្លាំងប្រដាប់អាវុធថៃ បន្តប្រើប្រាស់គ្រឿងចក្រធន់ធ្ងន់ដូចជា គ្រឿងចក្រ កាយដី (អេស្កាវ៉ាទ័រ) បានចល័តចូលតំបន់អានសេះ ដែលជាដែនដីអធិបតេយ្យភាពកម្ពុជា ហើយថែមទាំងបានរាយបន្លាលួស បើទោះបីជាត្រូវបានហាមឃាត់យ៉ាង ខ្លាំងពីសំណាក់ កងកម្លាំង របស់យើងយ៉ាងណាក៏ដោយ។
តំបន់អានសេះស្ថិតក្រោមការគ្រប់គ្រងទាំងស្រុងរបស់កងទ័ពកម្ពុជា ក្រោយពេលបទឈប់បាញ់ចូលជាធរមាននៅយប់ម៉ោង ១២ ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥៕
ដោយ ៖ សិលា