ទីក្រុងវ៉ាស៊ីនតោន ៖ ប្រជាពលរដ្ឋខ្មែរ និងព្រះសង្ឃរស់នៅក្នុងរដ្ឋវ៉ាស៊ីនតោនស្ទេត សហរដ្ឋអាមេរិក ចំនួនប្រមាណ១,៨០០អង្គ/នាក់ កាលពីចុងសប្ដាហ៍នេះ បានធ្វើការជួបជុំមហាគ្រួសារខ្មែរនៅមុខ Washington State Capitol Building and Campus ដើម្បីសម្តែងការថ្លែងអំណរអរគុណប្រធានាធិបតីសហរដ្ឋអាមេរិក ដូណាល់ ត្រាំ ដែលបានជួយសម្របសម្រួល ឲ្យមានបទឈប់បាញ់ក្នុងជម្លោះព្រំដែនរវាងកងទ័ពថៃ-កម្ពុជា។
លោក អ៊ុំ វុត្ថា និង លោកស្រី អ៊ុំ រ៉ាឌី ដែលជាតំណាង បានឲ្យដឹងថា ការជួបជុំមហាគ្រួសារខ្មែរនេះ ធ្វើឡើងមានគោលបំណងសំខាន់ៗចំនួន៣ផ្សេងទៀត៖
*ទី១៖ ប្រឆាំងការឈ្លានពាន និងហិង្សាដោយអាវុធពីភាគីប្រទេសថៃ
*ទី២៖ ទាមទារឲ្យមានការដោះលែងកងទ័ពទាំង ១៨រូប ដែលកងទ័ពថៃចាប់ក្រោយមានបទឈប់បាញ់ កាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥
*ទី៣៖ ជាការលើកទឹកចិត្តគាំទ្រយ៉ាងបំពេញទំហឹង និងគោរពដល់វីរភាពដ៏អង់អាចរបស់កងទ័ពកម្ពុជា ដែលឈរជើងការពារព្រំដែនពីចោរឈ្លានពាន។
អ្នកតំណាងរូបនេះដដែល ក៏ទទូចស្នើរសុំប្រធានាធិបតីអាមេរិក ជួយប្រាប់ទៅភាគីថៃ ឲ្យដោះលែងកងទ័ពខ្រទាំង១៨នាក់ដោយគ្មានលក្ខណវិញផង ព្រោះទង្វើរបស់ទាហានឈ្លានពានថៃនេះ បានបំពានច្បាប់អន្តរជាតិ និងជាអំពើអមនុស្សធម៌យ៉ាងពិតប្រាកដ។
សូមបញ្ជាក់ថា, ៣ចំណុច នៃទង្វើថៃ បំពានបទឈប់បាញ់នៅ ម៉ាឡេស៊ី!
លើកទី១ ចូលប្រើល្បិចចាប់ទាហានខ្មែរ លើដីខ្មែរ ក្រោយបទឈប់បាញ់
លើកទី២ បញ្ជូនកម្លាំងចូលបំពានអធិបតេយ្យកម្ពុជា និងថែមទាំងរាយបន្លាលួសដោយឥតអៀនខ្មាស់!
លើកទី៣ បន្តបញ្ជូនកម្លាំង និងគ្រឿងចក្រ ចូលឈូសឆាយលើដែនអធិបតេយ្យកម្ពុជា!
កម្ពុជា អំពាវនាឱ្យថៃរុះរើលួសបន្លាលួស និងដកចេញជាបន្ទាន់នូវគ្រឿងចក្ររបស់ខ្លួន ពីតំបន់អានសេះ ដែលជាដែនអធិបតេយ្យភាពកម្ពុជា!
ទង្វើគ្រប់យ៉ាងរបស់យោធាថៃ គឺបំពានយ៉ាងគឃ្លើនចំពោះបទឈប់បាញ់ និងបង្កអសន្តិសុខតាមព្រំដែន និងក្នុងតំបន់ ! ៕
ដោយ : សិលា