កម្លាំងនគរបាលក្រុងតាខ្មៅឃាត់ខ្លួនយុវជនមានពិការ ភាពសតិបញ្ញា ពីបទរំលោភលើក្មេងស្រី៩ឆ្នាំនៅក្នុងវត្ត

ចែករំលែក៖

ខេត្តកណ្ដាល÷ កម្លាំងនគរបាលក្រុងតាខ្មៅ បានឃាត់ ខ្លួនយុវជនម្នាក់ ដែលមានពិការភាពផ្នែកសតិបញ្ញា កាលពីថ្ងៃទី៤ ខែសីហា ២០២៥ ជាប់ពាក់ព័ន្ធនឹងករណីរំលោភសេពសន្ថវៈលើ ក្មេងស្រីអាយុ ៩ឆ្នាំ រហូតបាន សម្រេច។ ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង១៥និង៣០នាទីរសៀលថ្ងៃទី២ ខែសីហា ២០២៥ នៅក្នុងបរិវេណវត្តកណ្ដាលកោះ ស្ថិតក្នុងភូមិកណ្ដាលកោះ សង្កាត់កោះអន្លង់ចិន ក្រុងតាខ្មៅ ខេត្តកណ្ដាល។

លោកវរសេនីយ៍ឯក យី វណ្ណដា អធិការនគរបាលក្រុងតាខ្មៅ បានឲ្យដឹងថា នារីរងគ្រោះអនីតិជន (៩ឆ្នាំ) មានទីលំនៅសង្កាត់កោះអន្លង់ចិន ក្រុងតាខ្មៅ។ ចំណែកជន សង្ស័យដែលត្រូវបានឃាត់ខ្លួនមានឈ្មោះ ច័ន្ទ វាសនា ហៅពេជ្រ ភេទប្រុស អាយុ ២២ឆ្នាំ មានទីលំនៅសង្កាត់កោះអន្លង់ចិន ក្រុងតាខ្មៅ ហើយក៏ជាជនមានពិការភាពផ្នែកសតិបញ្ញាកម្រិត ៣ផងដែរ ដែលមានបណ្ណសម្គាល់ខ្លួនចុះថ្ងៃទី១២ តុលា ២០២២។

លោកអធិការបានបន្តថា ហេតុការណ៍នេះត្រូវបានដឹងនៅថ្ងៃទី៤ សីហា ២០២៥ នេះ បន្ទាប់ពីម្ដាយរបស់ក្មេងរងគ្រោះ បានឃើញកូនមានអាការៈស្លេកស្លាំងខ្លាំង និងមានឈាមហូរជាប់ខោ។ ពេលជជីកសួរនាំក្មេងរងគ្រោះ ក៏បានរៀបរាប់ប្រាប់ថា ខ្លួនត្រូវជនសង្ស័យខាងលើចាប់ រំលោភសេពសន្ថវៈ។ ភ្លាមៗនោះ ម្ដាយក៏បាននាំកូនមកដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលកោះអន្លង់ចិន ដើម្បី ឲ្យសមត្ថកិច្ចជួយអន្តរាគមន៍ឃាត់ខ្លួនជនសង្ស័យ។

តាមសភាពរឿងហេតុនៅថ្ងៃកើតហេតុក្មេងរងគ្រោះ រួមជាមួយប្អូនស្រីម្នាក់ទៀត បាននាំគ្នាជិះកង់ចូលទៅលេងក្នុងវត្តកណ្ដាលកោះ។ ខណៈកំពុងជិះកង់លេងនៅជិតឃឿនវិហារ ក៏បានជួបនឹងជនសង្ស័យ ហើយបានធ្វើ សកម្មភាពចាប់រំលោភរហូតបានសម្រេច។ នាងរងគ្រោះ មិនបានប្រាប់រឿងនេះឲ្យនរណាម្នាក់ដឹងភ្លាមៗនោះទេ រហូតដល់ម្ដាយសួរនាំទើបដឹងរឿង។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានឆ្លើយមិនដឹងខុសត្រូវនោះឡើយ។

...

បច្ចុប្បន្ន ជនសង្ស័យកំពុងឃាត់ខ្លួនបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលក្រុងតាខ្មៅ ដើម្បីបន្តចាត់ការតាមនីតិវិធីច្បាប់៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print