រយៈពេល១សប្តាហ៍ពលករខ្មែរវិលត្រឡប់មកពីថៃតាមច្រកអន្តរជាតិដូងជិត១៥ម៉ឺននាក់ និងបន្តសម្រុកមកបន្ថែមទៀតនៅថ្ងៃនេះ

ចែករំលែក៖

ខេត្តបាត់ដំបង÷ អ្នកនាំពាក្យរដ្ឋបាលខេត្តបាត់ដំបងបានផ្តល់របាយការណ៍ឱ្យដឹងថា ចាប់ពីថ្ងៃទី២៩ កក្កដា ដល់ថ្ងៃទី០៤ខែសីហាឆ្នាំ២០២៥ ក្រោយពីមានបទឈប់បាញ់ មានពលករខ្មែរដែលធ្វើការនៅប្រទេសថៃបានវិល ត្រឡប់មកស្រុកកំណើតវិញតាមច្រកអន្តរជាតិដូងស្រុក កំរៀងខេត្តបាត់ដំបង ចំនួនជាង១៤២ ៥០០នាក់ក្នុងនោះមានស្រ្តីជាង៦ម៉ឺន១០០នាក់ និងបន្តសម្រុកចូលមកបន្ថែមទៀតនៅថ្ងៃទី០៥ខែសីហាឆ្នាំ២០២៥នេះ ។

ក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈកាលពីថ្ងៃទី២៧ខែកក្កដា២០២៥បានលើកឡើងថា ដោយសារមានការកើនឡើងការដាក់សម្ពាធលើពលករខ្មែរជាច្រើនទម្រង់ ដូចជា ការគំរាមមិនផ្តល់ប្រាក់ខែដើម្បីបង្ខំឱ្យពលករខ្មែរបន្តធ្វើការបើទោះបីជាពលករខ្មែរស្នើសុំឈប់ពីការងារ ការរឹតត្បិតសិទ្ធិបញ្ចេញមតិរបស់ពលករខ្មែរ និងការគំរាមកំហែងផ្សេងៗ រហូតធ្វើឱ្យពលករខ្មែរមួយចំនួនមាន ការភ័យ ខ្លាចមិនហ៊ានចេញពីកន្លែងធ្វើការ ឬមិនហ៊ានធ្វើដំណើរចេញពីកន្លែងស្នាក់នៅដោយភ័យខ្លាចរងនូវ អំពើហិង្សានានា។

...

ក្រសួងនិងស្ថាប័នពាក់ព័ន្ធបាននិងកំពុងបង្កើន និងផ្តល់ឱកាសការងារក្នុងប្រទេសជាច្រើន ដល់ពលករខ្មែរ ទាំងអស់ក្រោយពេលវិលត្រឡប់មកដល់ប្រទេសកម្ពុជាវិញ និងធានានូវការទទួលបានការងារសមរម្យ របប សន្តិសុខសង្គម និងអត្ថប្រយោជន៍ផ្សេងៗ ទាំងនៅពេលកំពុងធ្វើការ ទាំងពេលចូលនិវត្តន៍៕  

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print