កម្លាំងប៉ុស្តិ៍ដីឥដ្ឋសហការជាមួយកម្លាំងប្រឆាំងគ្រឿងញៀនបង្គ្រាបករណីជួញដូរនិងរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន

ចែករំលែក៖

ខេត្តកណ្តាល÷ ថ្ងៃទី ៥ខែ សីហាឆ្នាំ២០២៥ នៅវេលាម៉ោង ០៩និង៣៥នាទី ចំណុចភូមិស្តៅកន្លែង ឃុំដីឥដ្ឋស្រុកកៀនស្វាយ ខេត្តកណ្តាល កម្លាំងប៉ុស្តិ៍រដ្ឋបាលដីឥដ្ឋ សហការជាមួយកម្លាំងប្រឆាំងគ្រឿងញៀនស្រុកកៀនស្វាយឃាត់ខ្លួនជនសង្ស័យ៣នាក់ ពាក់ព័ន្ធករណីជួយដូរនិងប្រើប្រាស់គ្រឿងញៀន÷

១/ឈ្មោះសឿន រតនា(ហៅឆៃ) ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរមិនពិតប្រាកដ ទីលំនៅភូមិពពាលខែ ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ(ធ្លាប់ជាប់ពន្ធនាគារ២លើក),២.ឈ្មោះ នី គីរ៉ា ភេទប្រុសអាយុ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានលំនៅភូមិព្រែកធំ សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ, ៣/ឈ្មោះបាន ពិសែ (ហៅក្បាលធំ) ភេទប្រុស អាយុ៣១ឆ្នាំ មុខរបរមិនពិត ប្រាកដ ទីលំនៅភូមិពពាលខែឃុំដីឥដ្ឋ ស្រុកកៀនស្វាយ (ធ្លាប់ជាប់ពន្ធនាគារ១លើក)និង៤/ឈ្មោះស្រ៊ុន រស្មី ភេទប្រុសអាយុ៣៩ឆ្នាំ មុខរបរមិនពិតមានលំនៅភូមិ
តារាបឃុំគគីរ ស្រុកកៀនស្វាយ (គេចខ្លួន)។

វត្ថុតាងចាប់យករួមមាន៖
១ -/ម្សៅក្រាមពណ៍សថ្លាសង្ស័យសារធាតុញៀនម៉ាទឹកកកចំនួន ០២កញ្ចប់(មធ្យម១ តូច១)ទំងន់(៦,៧៩     ក្រាម)២/សម្ភារះប្រើប្រាស់ថ្នាំញៀន និង៣/ទូរស័ព្ទ ម៉ាក Oppo ពណ័ខៀវ០១គ្រឿង។

...

ចំពោះជនសង្ស័យរួមនឹងវត្ថុតាងត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងបញ្ចូនទៅតុលាការដើម្បីបន្តនិតិវិធី៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print