អន្តរជាតិ ៖ PORT-AU-PRINCE, Aug 5 (Reuters) បានផ្សាយថា ៖ កាលពីថ្ងៃអង្គារ ក្រសួងការបរទេសនៃប្រទេសអៀរឡង់បានអំពាវនាវ លើអាជ្ញាធរហៃទីឱ្យប្រាកដថា “អ្វីគ្រប់យ៉ាងធ្វើរួចរាល់” ដើម្បីទទួលបានការដោះលែងមនុស្សមួយក្រុម រួមទាំងអ្នកផ្សព្វផ្សាយសាសនាអៀរឡង់ម្នាក់ និងកុមារអាយុ ៣ឆ្នាំ ដែលត្រូវបានខ្មាន់កាំភ្លើងចាប់ជាចំណាប់ខ្មាំងពេលសម្រុកចូល មជ្ឈមណ្ឌលកុមារកំព្រាក្នុងស្រុក។
រដ្ឋាភិបាលបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា រដ្ឋមន្ត្រីការបរទេសអៀរឡង់លោក Simon Harris បាននិយាយជាមួយសមភាគីហៃទីពេញ១យប់ ដោយពួកគេយល់ព្រមរក្សាទំនាក់ទំនងលើការងាររបស់ពួកគេ ដើម្បីធានាថាក្រុមដែលត្រូវបានចាប់នោះត្រូវបានដោះលែង រួមទាំងបេសកជនអៀរឡង់លោកស្រី Gena Heraty ផងដែរ។
លោក Harris បាននិយាយដោយឡែកនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមថា “វាជាការចាំបាច់ដែលត្រូវដោះលែងលោកស្រីជាបន្ទាន់”។
ការវាយប្រហារបានកើតឡើងកាលពីចុងសប្តាហ៍ នៅពេលដែលខ្មាន់កាំភ្លើងបានសម្រុកចូលមណ្ឌលកុមារកំព្រានៅ Kenscoff ដែលជាសហគមន៍ភ្នំ នៅជាយក្រុង Port-au-Prince ដែលស្ថិតនៅក្រោមការវាយប្រហារយ៉ាងសាហាវដោយក្រុមប្រដាប់អាវុធចាប់តាំងពីដើមឆ្នាំនេះ ៕
ប្រភព ៖ (PORT-AU-PRINCE, Aug 5 (Reuters)