ភ្នំពេញៈ នៅរសៀលថ្ងៃទី ០៦ ខែសីហា ឆ្នាំ ២០២៥មានករណីបុរសម្នាក់បេីករថយន្ត មួយគ្រឿងក្រឡុកស៊ីម៉ងត៍របស់ក្រុមហ៊ុនជីកម៉ុងបើកបុកម៉ូតូកង់បីឥណ្ឌានៅ ផ្លូវ បំបែក ជាបួន បណ្ដាល ឲ្យ ខាង បុរសបើកម៉ូតូខាងលើរង របួស ធ្ងន់ ស្ថិតតាមបណ្ដោយ ផ្លូវលេខ៥៩៨ សង្កាត់គីឡូម៉ែតលេខ៦ ខណ្ឌឬស្សីកែវ រាជធានី ភ្នំពេញ ។
តាម ប្រភពព័ត៌មាន ពី កន្លែង កើត ហេតុ បានឱ្យដឹងថា នារីម្នាក់បេីករថយន្ត មួយគ្រឿងក្រឡុកស៊ីម៉ងត៍របស់ក្រុមហ៊ុនជីកម៉ុង ពណ៍ស ពាក់ផ្លាកលេខភ្នំពេញ 5A-37909តាមបណ្ដោយផ្លូវ បេតុងឆ្លងផ្លូវ ក្នុង ទិសដៅ ពីជើងទៅត្បូង ខណៈមកដល់ចំណុចផ្លូវ៥៩៨មិនបានប្រយ៏តក៏បានបុកបុរសម្នាក់ដែរកំពុងបើកម៉ូតូកង់បីឥណ្ឌា ពណ៍ស មួយគ្រឿងដែរបើកក្នុងទិសដៅ ពីលិចទៅកើតនៅ លើផ្លូវ បំបែក ជាបួន បណ្ដាល ឲ្យ ខាង បុរសបើកម៉ូតូខាងលើរង របួស ធ្ងន់ត្រូវបានរថយន្តសង្រោះបន្តាន់ដឹកទៅពេទ្យផងដែរ។ភ្លាមៗនោះអ្នកបើករថយន្តក្រឡុកស៊ីម៉ងត៍របស់ក្រុមហ៊ុនជីកម៉ុង បានបើកទ្វារថយន្តរត់គេចខ្លួនបាត់សម្រោលពីកន្លែងកើតហេតុតែមង្ដ។
ក្រោយកេីតហេតុសមត្ថកិច្ចជំនាញចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ធ្វេីការវាស់វែងយករថយន្តនិងម៉ូតូទៅរក្សាទុកដេីម្បីរងចាំដោះស្រាយនៅពេលក្រោយ៕