រឿងស្រមោលអតីតកាល(តចប់)

ចែករំលែក៖

បន្ទាប់មក មានមនុស្សម្នាក់មកដល់ក៏ស្រែកសួរយើងថា ពួកឯងទាំង ៥ នាក់កំពុងធ្វើអី? នេះពួកឯងមកលួចស៊ីអី? មកនេះពួកឯងទាំងអស់គ្នានឹងត្រូវមានទោសពីបទលួចលាក់នឹងអង្គការ។មនុស្សម្នាក់នោះបានចាប់យើងវាយក្នុងម្នាក់១០ដំបង ហើយនិយាយគំរាមទៀតថា បើយើងដឹងថាពួកឯងលួចស៊ីអីម្ដងទៀត ពួកឯងស្លាប់ជាខ្មោចយាមទីនេះមិនខានទេ។
យប់មួយខ្ញុំបានឃើញកងឈ្លបដើរចូលទៅក្នុងផ្ទះ។ ថ្ងៃនោះខ្ញុំបានទៅលួចស្ដាប់ឮពួកគេនិយាយគ្នាថា មិត្តយឿន អង្គការឲ្យយកទៅកសាង។ ខ្ញុំមិនយល់ពាក្យដែលបុរសនោះនិយាយទេ ប៉ុន្តែខ្ញុំបានឮអ៊ំស្រីម្នាក់យំ ហេតុតែឆ្ងល់ពេកទើបខ្ញុំលួចដើរទៅតាមស្ដាប់ពួកគេ។ ភ្លាមនោះពួកគេឈប់ដើរ ហើយក៏ទាញកាំបិតមកអាករមិត្តយឿនស្លាប់ភ្លាមៗ។ ខ្ញុំភ័យពេកក៏ដើរត្រឡប់ទៅផ្ទះយ៉ាងលឿន។ប៉ុន្តែរំពេចនោះ មានមនុស្សម្នាក់មកចាប់ខ្ញុំពីក្រោយ។ ខ្ញុំភ័យស្ទើរតែដួលទៅនឹងដី ប៉ុន្តែពេលងាកមកក៏មើលឃើញមិត្តរស់។ មិត្តរស់បានសួរមកខ្ញុំថា នេះឯងមកធ្វើអ្វីទីនេះ? មិនដឹងអីទេថា កន្លែងនេះជាកន្លែងហាមឃាត់មិនឱ្យមានអ្នកណាមកជាដាច់ខាត។ ខ្ញុំបានឆ្លើយតបទៅវិញថា គឺខ្ញុំមិនដឹងក៏ដើរមកឲ្យដឹងហ្នឹងហើយ។ មិត្តរស់និយាយថា យើងប្រាប់ឯងចុះព្រោះយើងមកនៅទីនេះយូរជាងគេ។ កាលដែលអង្គការប្រើពាក្យថាយកទៅកសាងនេះ គឺមានន័យថាអង្គការយកទៅសម្លាប់ចោលហើយ។ និយាយចប់ពួកយើងក៏ត្រឡប់មកផ្ទះវិញ។រៀងៗខ្លួន។
ថ្ងៃស្អែកឡើងពួកយើងត្រូវអង្គការចាប់ឲ្យឈរជាជួរយ៉ាងវែងដោយមានបុរសមួយជួរ និងនារីមួយជួរ។ ពេលនោះខ្ញុំមិនដឹងថាអង្គការចង់ឲ្យយើងធ្វើអ្វីនោះទេ។ប្រធានអង្គការបានមកដល់ហើយនិយាយថា ថ្ងៃនេះអង្គការបានឱ្យពួកឯងរៀបការនឹងគ្នា ដោយមានដាក់រៀបឈរជាជួរៗ។ ប្រសិនបើពួកឯងឈរចំអ្នកណាដែលនៅទល់មុខគ្នាហើយ ពេលអង្គការបើកក្រណាត់នោះមក អ្នកនោះហើយគឺជាប្តីឬប្រពន្ធរបស់ពួកឯង។
ខ្ញុំឈរនៅជួរខាងមុខគេបង្អស់។ នៅពេលដែលអង្គការបានបើកក្រណាត់មក ខ្ញុំរីករាយណាស់ពេលបានឃើញប្រពន្ធរបស់ខ្ញុំគឺជានារីដ៏ស្រស់ស្អាតម្នាក់។
បន្ទាប់មកអង្គការនិយាយថា បានហើយពួកឯងបានឃើញដៃគូរបស់ពួកឯងហើយ។ដូច្នេះពួកឯងត្រូវរៀបការឥឡូវនេះដោយប្តេជ្ញាថា ស្មោះស្ម័គ និងបម្រើអង្គការរហូតតទៅ។
គូស្នេហ៍ទាំងអស់យល់ព្រមនិយាយតាមពាក្យដែលប្រធានអង្គការម្នាក់នោះណែនាំ។ខ្ញុំក៏នឹកអាណិតដល់គូខ្លះដែលចុមជនពិការ។ ចំណែកឯគូស្នេហ៍របស់ខ្ញុំវិញយើងពេញចិត្តនឹងរស់នៅជាមួយគ្នាទៅវិញទៅមក។ បន្ទាប់ពីរៀបការរួចពួកខ្ញុំត្រូវបានអង្គការឲ្យរស់នៅជាមួយគ្នាចំនួនបីថ្ងៃតែប៉ុណ្ណោះ។ បន្ទាប់មកអង្គការបានឱ្យយើងទៅធ្វើការរៀងៗខ្លួន។ ប្រពន្ធរបស់ខ្ញុំឈ្មោះ ធឿន។ យើងស្រឡាញ់គ្នាណាស់ទោះបីជាយើងរៀបការក្នុងរបបមួយដែលព្រៃផ្សៃក៏ដោយ ក៏ពួកយើងសុខចិត្តរស់នៅជាមួយគ្នារហូតដល់ចាស់កោងខ្នងដែរ។
ថ្ងៃទី ៧ ខែមករាឆ្នាំ ១៩៧៩ របបខ្មែរក្រហមបានដួលរលំហើយប្រជាជនម្នាក់ៗបានត្រឡប់ទៅរកក្រុមគ្រួសាររៀងៗខ្លួនវិញ។ រយៈពេល៣ ឆ្នាំ ៨ ខែ ២០ ថ្ងៃនេះបានធ្វើឲ្យប្រជាជនគ្រប់ស្រទាប់វណ្ណៈបាក់ស្បាតយ៉ាងខ្លាំង ទោះបីជាយើងរួចផុតពីរបបខ្មែរក្រហមក៏ដោយ ប៉ុន្តែរបបនេះបានបន្សល់ទុកកុមារកំព្រា ជនពិការ ស្ត្រីមេម៉ាយ និងចាស់ជរាដែលឈឺរ៉ាំរ៉ៃជាច្រើននាក់ទៀតឲ្យនៅតស៊ូអត់ធ្មត់នឹងជីវិតដ៏សែនលំបាកលំបិន។
នេះជារឿងរ៉ាវជីវិតរបស់ ចាន់នៅក្នុងរបបខ្មែរក្រហមដែលបានរៀបរាប់ប្រាប់ដល់កូនស្រីរបស់គាត់ឈ្មោះ ទេវី បន្ទាប់ពី ទេវី ទទូចស្នើសុំចង់ដឹងពីជីវិតម្ដាយរបស់នាងក្នុងរបបខ្មែរក្រហម៕(ចប់ដោយបរិបូរណ៍)


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print