ប្រទេសថៃ ៖ ផ្ទុះរោងចក្រផលិតហ្គាស់នៅថៃស្ថិតក្នុងខេត្តកានចាន់បូរីនៅរសៀលថ្ងៃទី ៦ ខែ សីហានេះបានផ្ទុះឆេះយ៉ាងខ្លាំងក្លាបណ្តាលឲ្យមានអ្នកស្លាប់ម្នាក់ ខណៈចំនួនអ្នករងរបួសនិងសម្ភារៈខូចខាតមិនទាន់ត្រូវបានបញ្ជាក់ពីអាជ្ញាធរមូលដ្ឋាន។ តាមប្រព័ន្ធផ្សព្វផ្សាយថៃរោងចក្រផលិតហ្គាស់ដែលមានឈ្មោះថា Maspaw Co., Ltd. បានចាប់ផ្ទុះឆេះលាន់លឺសម្លេងយ៉ាងខ្លាំងដោយបណ្តាលឲ្យមានអ្នកស្លាប់ម្នាក់ និងឆេះទីតាំងផលិតយ៉ាងសន្ធោសន្ធៅ ភ្លាមៗអាជ្ញាធរថៃបានបញ្ជូនឡានពន្លត់អគ្គិភ័យ និងឡានសង្រ្គោះទៅកាន់កន្លែងឆាបឆេះ។ ភ្លាមៗនៅមិនទាន់មានរបាយការណ៍បន្ថែមមូលហេតុនៃការឆេះ និងចំនួនបន្ថែមនៃអ្នកស្លាប់នៅឡើយនោះទេ៕
ដោយ ៖ សិលា
...