ទូតកូរ៉េ៖ការផ្សាយថាកូរ៉េលក់គ្រាប់ Korean GPS Guided bomb និងយន្តហោះវាយប្រហារធុនស្រាលAt-6 TH ទៅឱ្យថៃជារឿងមិនពិត

ចែករំលែក៖

ស្ថានទូតកូរ៉េខាងត្បូងប្រចាំកម្ពុជា ចេញមកបញ្ជាក់ថា រាល់ការផ្សាយថា កូរ៉េលក់គ្រាប់ Korean GPS Guided bomb និងយន្តហោះវាយប្រហារធុនស្រាលAt-6 TH ឱ្យទៅប្រទេសថៃនោះ ជារឿងមិនពិត។ ស្ថានទូតកូរ៉េបញ្ជាក់ដូច្នេះ តាមរយៈទំព័រហ្វេសប៊ុកផ្លូវការនៅរសៀលថ្ងៃទី០៦ ខែសីហា នេះ។

ស្ថានទូតកូរ៉េប្រចាំកម្ពុជា បញ្ចាក់ដូច្នេះ៖«យើងខ្ញុំសូមជម្រាបជូនសាធារណជនជ្រាបថា របាយការណ៍ដែលបានចេញផ្សាយក្នុងប្រព័ន្ធផ្សព្វផ្សាយកម្ពុជាមួយចំនួនទាក់ទងនឹងការលក់គ្រាប់ Korean GPS Guided bombដែលផលិតដោយកូរ៉េ និងយន្តហោះវាយប្រហារធុនស្រាលAt-6 TH ឱ្យទៅប្រទេសថៃនោះ គឺជារឿងមិនពិតទេ។ 

...

រដ្ឋាភិបាលសាធារណរដ្ឋកូរ៉េស្វាគមន៍ចំពោះកិច្ចព្រមព្រៀងឈប់បាញ់ភ្លាមៗ និងគ្មានលក្ខខណ្ឌរវាងកម្ពុជា និងថៃ ហើយបានសម្តែងក្តីសង្ឃឹមថាភាគីទាំងអស់នឹងអនុវត្តកិច្ចព្រមព្រៀងឈប់បាញ់ដោយស្មោះត្រង់ និងដោះស្រាយជម្លោះដោយសន្តិវិធី។»៕ដោយ​៖តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print