បើកបរក្នុងល្បឿនលឿនជ្រុលចង្កូតទៅបុករនាំងដែកចិញ្ចើមផ្លូវបណ្តាលឱ្យស្លាប់និងរបួស០៣នាក់

ចែករំលែក៖

ខេត្តបាត់ដំបង៖ យ៉ាងហោចណាស់មនុស្សប្រុសស្រី ០២នាក់បានស្លាប់ភ្លាមៗ និងក្មេងប្រុសម្នាក់រងរបួសធ្ងន់ នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍បង្កឡើងដោយខ្លួនឯងនៅវេលាម៉ោង​ ១១និង២០នាទី ថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២៥ នៅតាមបណ្តោយផ្លូវជាតិលេខ៥ ចន្លោះគីឡូម៉ែត្រលេខ ២៥៩/២៦០ ត្រង់ចំណុចក្រុមទី០៧ ភូមិសាលាត្រាវ ឃុំកំពង់ព្រៀង ស្រុកសង្កែ ខេត្តបាត់ដំបង ។

ប្រភពនៅកន្លែងកើតហេតុបានប្រាប់ថា ករណីគ្រោះ ថ្នាក់ចរាចរណ៍បង្កឡើង ដោយខ្លួនឯងនេះ កើតឡើងដោយម៉ូតូម៉ាកហុងដាឌ្រីម សេរីឆ្នាំ២០១២ ពណ៌ខ្មៅ ពាក់ផ្លាកលេខ  បន្ទាយមានជ័យ 1F-3011 បើកបរដោយឈ្មោះ ចាន់ ពៅ  ភេទប្រុស អាយុ៥៧ឆ្នាំ និងអ្នករួមដំណើរ ឈ្មោះ សែ ផល្លា ភេទស្រី  អាយុ ៥៥ឆ្នាំ និងក្មេងប្រុសម្នាក់ទៀតមិនស្គាល់អត្តសញ្ញាណ អាយុប្រហែល ០៨ឆ្នាំ ទាំង៣នាក់រស់ភូមិសន្តិភាព ឃុំ ទួលពង្រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ បើកបរទិសដៅពីលិចទៅកើតក្នុងល្បឿនយ៉ាងលឿននិងបានជ្រុលចង្កូតទៅបុករនាំងដែកនៅចិញ្ចើមផ្លូវមាត់ប្រឡាយបណ្ដាលអោយស្លាប់០២នាក់ភ្លាមៗ និងក្មេងប្រុសម្នាក់រងរបួសធ្ងន់ ។

...

ក្រោយពេលកើតហេតុ កម្លាំងសមត្ថកិច្ចជំនាញបានចុះដល់កន្លែងកើតហេតុធ្វើការវាស់វែង និងប្រគល់វត្ថុតាងជូនសាច់ញាតិបងប្អូនយកទៅប្រើប្រាស់វិញ ។ ចំណែកសពបានប្រគល់ជូនសាច់ញាតិបងប្អូនយកទៅធ្វើបុណ្យតាមប្រពៃណី ៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print