នាយឧត្តមសេនីយ៍ ទៀ សីហា៖ ក្រោមការសម្របសម្រួលរបស់ម៉ាឡេស៊ី ធ្វើឱ្យដំណើរការនៃកិច្ចប្រជុំក្រុមការងារលេខាធិការដ្ឋាន GBC នៃប្រទេសទាំងពីរ ក្នុងរយៈពេល៣ថ្ងៃនេះ ប្រកបដោយភាពវិជ្ជមាន

ចែករំលែក៖

ម៉ាឡេស៊ី​៖​ នាយឧត្តមសេនីយ៍​ ទៀ​ សីហា​ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​ បានថ្លែងថា​«ក្នុងឱកាសជំនួបទ្វេភាគី ភាគីកម្ពុជាទទួលបានការយកចិត្តទុកខ្ពស់ ពីលោកអគ្គមេបញ្ជាការកងទ័ពម៉ាឡេស៊ី ដែលបានបង្ហាញពីឆន្ទៈនៃការចង់ឃើញជោគជ័យនៃការអនុវត្តបទឈប់បាញ់រវាង ប្រទេសកម្ពុជា និងប្រទេសថៃ ដោយជំរុញឱ្យមានការបង្កើតឯកសារក្រមប្រតិបត្តិ (TOR ) នឹងជួយឱ្យឈានទៅការបង្កើតក្រុមអ្នកសង្កេតការណ៍អាស៊ាន (AMT) ដែលនឹងក្លាយជាយន្តការតាមដានការអនុវត្តបទឈប់បាញ់ឱ្យមានប្រសិទ្ធភាពខ្ពស់។

ក្រោមសម្របសម្រួលរបស់ភាគីម៉ាឡេស៊ីបានធ្វើឱ្យដំណើរការនៃកិច្ចប្រជុំក្រុមការងារលេខាធិការដ្ឋានរបស់ GBC នៃប្រទេសទាំងពីរ ក្នុងរយៈពេល៣ថ្ងៃនេះ ប្រកបដោយភាពវិជ្ជមាន និងធាតុចូលជាច្រើនរបស់កម្ពុជា ដែលភាគីថៃក៏បានយល់ស្រប ក្នុងទទួលយក ដោយឡែកភាគីថៃក៏មានចំណុចល្អខ្លះដែលកម្ពុជាទទួលយកបានដូចគ្នា។

នាឱកាសនោះ​ នាយឧត្តមសេនីយ៍​ ទៀ​ សីហា​ ក៏សូមរំលេចប្រសាសន៍របស់លោកអគ្គមេបញ្ជាការកងទ័ពម៉ាឡេស៊ី លើកឡើងថា ‘’Peace is Expensive, Life is Precious, Time is Essence” ‘’សន្តិភាពពិតជាមានតម្លៃ ជីវិតពិតជាថ្លៃថ្លា ពេលវេលាគឺមានកំណត់’’»៕

...

ដោយ​៖តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print