អ្នកនាំពាក្យក្រសួងការពារជាតិ៖ ស្ថានការណ៍ជួរមុខតាមបន្ទាត់ព្រំដែនទិសខេត្តព្រះវិហារ និងខេត្តឧត្តរមានជ័យមានភាពស្ងប់ស្ងាត់​ មកដល់ម៉ោង៦ព្រឹកនេះ!

ចែករំលែក៖

ភ្នំពេញ​៖​ លោកស្រី​ ឧត្តមសេនីយ៍ឯក​ ម៉ាលី​ សុជាតា​ អនុរដ្ឋលេខាធិការ​ និងជាអ្នកនាំពាក្យក្រសួងការពារជាតិ​ បានថ្លែង​ថា ស្ថានការណ៍ជួរមុខតាមបន្ទាត់ព្រំដែនទិសខេត្តព្រះវិហារ និងខេត្តឧត្តរមានជ័យមានភាពស្ងប់ស្ងាត់គិតចាប់តាំងពីម៉ោង១២ រំលងអាធ្រាតថ្ងៃទី៧ខែសីហាឆ្នាំ២០២៥ មកដល់វេលាម៉ោង៦ព្រឹកនេះ ។

កាលថ្លែងបែបនេះ​របស់​លោកស្រី​អ្នកនាំពាក្យរូបនេះ​ បានធ្វើឡើងក្នុងពិធីសេចក្តីសង្ខេបព័ត៌មានប្រចាំថ្ងៃ ស្តីពី «លទ្ធផលនៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ» នៅព្រឹក​ថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៥ នៅទីស្តីការគណៈរដ្ឋមន្ត្រី។

លោកស្រី​ ម៉ាលី​ សុជាតា​ បានបញ្ជាក់ថា​ កងកម្លាំងយើង មានការប៉ុងប្រយ័ត្នខ្ពស់ក្នុងការបំពេញតួនាទីរបស់ខ្លួន ហើយកម្ពុជាគោរពយ៉ាងម៉ឺងម៉ាត់បំផុតចំពោះការអនុវត្តបទឈប់បាញ់ ដែលបានឯកភាពគ្នា នៅថ្ងៃទី ២៨ ខែកក្កដា ឆ្នាំ២០២៥ នៅប្រទេសម៉ាឡេស៊ី៕

...

ដោយ​៖តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print