ទីក្រុងហាណូយនឹងបិទផ្សាលើរចិញ្ចើមផ្លូវ កន្លែងសត្តឃាតឱ្យអស់នៅឆ្នាំ ២០២៥នេះដើម្បីសម្អាតទូទាំងទីក្រុង

ចែករំលែក៖

ទីក្រុងហាណូយនឹងបិទទីផ្សារបណ្ដោះអាសន្ន និងកន្លែងសត្តឃាតដែលមិនមានការគ្រប់គ្រងទាំងអស់នៅឆ្នាំ 2025 ដែលជាផ្នែកមួយនៃការជំរុញទូទាំងទីក្រុង ដើម្បីឱ្យមានអនាម័យតាមដងផ្លូវ កែលម្អសុវត្ថិភាពចំណីអាហារ និងរៀបចំជីវិតប្រចាំថ្ងៃឡើងវិញ។

សារព័ត៌មានVoice of Vietnam បានរាយការណ៍ថា ផែនការថ្មីរបស់ទីក្រុងនេះកំណត់គោលដៅលើផ្សារតាមចិញ្ចើមផ្លូវក្រៅផ្លូវការ និងតូបបណ្ដោះអាសន្នដែលហៀរចេញជាយូរមកលើចិញ្ចើមផ្លូវ និងផ្លូវតូចធំ។

អាជ្ញាធរនឹងណែនាំដល់សង្កាត់នីមួយៗ ឱ្យបញ្ឈប់ទីតាំងលក់ដូរទាំងនេះ លើកទឹកចិត្តប្រជាពលរដ្ឋឱ្យផ្លាស់ប្តូរទម្លាប់នៃការទិញទំនិញ និងរក្សាសណ្តាប់ធ្នាប់តាមដងផ្លូវ បន្ទាប់ពីមានការបោសសម្អាត។

កន្លែងសម្លាប់សត្វតូចៗ និងសត្វបក្សីជាង ៧០០ កន្លែងនៅរាយប៉ាយក្នុងសង្កាត់លំនៅដ្ឋានក៏នឹងត្រូវបិទផងដែរ។ ទីក្រុងនឹងផ្លាស់ប្តូរទីតាំងប្រតិបត្តិការទៅកាន់កន្លែងកណ្តាល និងទំនើបៗដែលបំពេញតាមស្តង់ដារអនាម័យ និងសុវត្ថិភាព ជាមួយនឹងការលើកទឹកចិត្តសម្រាប់ការវិនិយោគ និងការគាំទ្រសម្រាប់គ្រួសារដែលរងផលប៉ះពាល់។

...

មន្ត្រីមានគោលបំណងបញ្ចប់ការបិទទីផ្សារ និងការផ្លាស់ប្តូរទីតាំងសត្តឃាតនៅមុនដំណាច់ឆ្នាំ 2025 ដោយសន្យាថាផ្លូវស្អាតជាងមុន អាហារមានសុវត្ថិភាព និងបរិយាកាសទីក្រុងដែលរៀបចំជាងមុនសម្រាប់អ្នករស់នៅទីក្រុងហាណូយ។

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print