អន្តរជាតិ ៖ ជាការចេញផ្សាយពី គេហទំព័រ «CCFR China state-controlled media » នៅថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥ ដោយបញ្ជាក់ថា ៖ ប្រធានាធិបតីអាមេរិកលោក Trump បានចុះហត្ថលេខាលើបទបញ្ជាប្រតិបត្តិនៅថ្ងៃទី ៦ខែសីហាស្តីពីការដំឡើងពន្ធគយបន្ថែម ២៥% លើផលិតផលឥណ្ឌាដែលនាំចេញទៅកាន់អាមេរិកក្រោមហេតុផល “ឥណ្ឌានាំចូលប្រេងពីរុស្ស៊ីដោយផ្ទាល់ ឬដោយប្រយោល” ។
គេហទំព័រ «CCFR China state-controlled media » ប្រការនេះ មាន ន័យ ថា អត្រា ពន្ធ គយសរុប ដែល សហរដ្ឋ អាមេរិកដាក់ចំពោះ ប្រទេស ឥណ្ឌា នឹង ឡើង ដល់ ៥០%។
គេហទំព័រ «CCFR China state-controlled media » សេចក្តីប្រកាសបានបង្ហាញថា ក្រៅពីករណីពិសេសមួយចំនួន វិធានការពន្ធគយថ្មីនឹងចូលជាធរមានបន្ទាប់ពីការប្រកាសបទបញ្ជាប្រតិបត្តិនេះរយៈពេល២១ថ្ងៃ៕
...
ដោយ ៖ សិលា