ភ្នំពេញ ៖ នៅថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៥ នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងគណៈប្រតិភូយោធាជាន់ខ្ពស់នៃកងយោធពលខេមរភូមិន្ទ បានជួបជាមួយ នាយឧត្តមនាវី Samuel Paparo មេបញ្ជាការ បញ្ជាការដ្ឋានឥណ្ឌូប៉ាស៊ីហ្វិក សហរដ្ឋអាមេរិក (USINDOPACOM) និងលោក Edgard Kagan ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក ប្រចាំនៅប្រទេសម៉ាឡេស៊ី។
នៅក្នុងកិច្ចជំនួបនោះ សហរដ្ឋអាមេរិក បានបញ្ជាក់ពីជំហររបស់ខ្លួន ក្នុងការគាំទ្របទឈប់បាញ់ ដែលជាគំនិតផ្តួចផ្តើម របស់ ឯកលោកប្រធានាធិបតី Donald Trump (ដូណាល់ ត្រាំ) និងបានដឹកនាំដោយប្រទេសម៉ាឡេស៊ី ដែលជាប្រធានអាស៊ានប្តូរវេន ក្នុងការអនុវត្តបទឈប់បាញ់។
លោកទាំងពីរ ក៏បានគូសបញ្ជាក់ ផងដែរថានឹងធ្វើការតាមដានយ៉ាងយកចិត្តទុកដាក់បំផុត ដើម្បីឲ្យការអនុវត្តនេះដំណើរទៅប្រកបដោយភាពជោគជ័យ និងមានប្រសិទ្ធភាព។ សហរដ្ឋអាមេរិកនឹងចូលរួមគាំទ្រ ផ្នែកភស្តុភា និងបច្ចេកទេសសំខាន់ៗ ដើម្បីបង្កើតក្រុមការងារអ្នកសង្កេតការណ៍អាស៊ាន (AMT) ឲ្យបានលឿនបំផុត។ លើសពីនេះទៅទៀត សហរដ្ឋអាមេរិក ក៏បានបង្ហាញពីអ្វីដែលជាការអនុវត្តបន្តរបស់សហរដ្ឋអាមេរិក រួមមាន៖ ការធ្វើផែនការយោធា, គ្រឿងបរិក្ខារ, ប្រព័ន្ធបញ្ជូនកម្លាំង, ប្រព័ន្ធឃ្លាំមើលតាមអាកាស និងសម្ភារបច្ចេកទេសទំនើបជាច្រើនទៀត។ ទាំងនេះគឺជាការបង្ហាញពីការតាំងចិត្តខ្ពស់ និងបានត្រៀមខ្លួនចូលរួម កសាងឱ្យមានសន្តិភាពកើតឡើងពិតប្រាកដ។
On August 6, 2025, His Excellency General Tea Seiha, Deputy Prime Minister and Minister of National Defence, along with a senior military delegation of the Royal Cambodian Armed Forces, met with Admiral Samuel Paparo, Commander of the United States Indo-Pacific Command (USINDOPACOM), and His Excellency Edgard Kagan, United States Ambassador to Malaysia.
At the meeting, the United States reaffirmed its support for the ceasefire, an initiative originally proposed by President Donald Trump and actively facilitated by Malaysia as the rotating chair of ASEAN in overseeing its implementation.
The two Excellencies also emphasized their commitment to closely monitor the ceasefire’s implementation to ensure its success and effectiveness. The United States pledged to provide crucial logistical and technical support to expedite the establishment of the ASEAN Monitoring Team (AMT). Additionally, the United States highlighted its ongoing commitment to military planning, equipment provision, deployment systems, space-based and aerial surveillance technologies, and other cutting-edged technologies. These efforts demonstrate a strong dedication and readiness to contribute toward building a genuinely peaceful future. ៕
ដោយ ៖ សិលា