ភ្នំពេញ៖ រថយន្តតូយ៉ូតាព្រុសបេីកបត់ខ្វះការប្រុងប្រយ័ត្នបានជ្រុលទៅបុកកៀររថយន្ត ម៉ាស្តាCX5 រងការខូចខាត ហើយភាគីទាំងពីរនិយាយយកត្រូវរៀងៗខ្លួន ។
ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង១០និង៣៥នាទីយប់ថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៥ជិតរង្វង់មូលវិមានឯករាជ្យ ផ្លូវព្រះសីហនុកែងផ្លូវព្រះនរោត្ដម សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ។
ប្រភពព័ត៌មាននៅកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកេីតហេតុគេបានឃើញស្ត្រីម្នាក់បានបេីករថយន្តម៉ាក ម៉ាស្តាCX5 ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2CF-7233 ធ្វើដំណើរតាមបណ្ដោយផ្លូវព្រះសីហនុក្នុងទិសដៅពីលិចទៅកេីត លុះមកដល់ចំណុចកេីតហេតុក៏ស្រាប់តែមានបុរសម្នាក់បានបេីករថយន្តម៉ាកតូយ៉ូតាព្រុស ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2CB-2793 ធ្វើដំណើរតាមបណ្ដោយផ្លូវព្រះនរោត្ដមក្នុងទិសដៅពីត្បូងទៅជើង ហើយបត់ស្តាំឡេីងទៅផ្លូវព្រះសីហនុ ក៏ជ្រុលទៅបុកកៀរនឹងរថយន្តម៉ាស្តា បណ្ដាលឲ្យរងការខូចថ្នាំទ្វារមុខក្រោយចំហៀងខាងស្ដាំ ។ ចំណែករថយន្តតូយ៉ូតាព្រុសរងការខូចខាតផ្នែកខាងមុខចំហៀងខាងឆ្វេង តែក្នុងហេតុការណ៍នេះមិនមានគ្រោះថ្នាក់ដល់ភាគីណានោះទេ ។
ក្នុងករណីនេះផងដែរ ភាគីទាំងពីរក៏បាននិយាយលេីកហេតុផលរៀងៗខ្លួន ហើយខាងរថយន្តម៉ាស្តាទាមទារសំណង១៥០០ដុល្លារ តែខាងរថយន្តតូយ៉ូតាព្រុសសុំស្មេីគ្នា ។
បន្ទាប់ពីកេីតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកឲ្យភាគីទាំងពីរសម្របសម្រួលគ្នាបញ្ចប់រឿងដោយសុខចិត្តយកមធ្យោបាយទៅជួសជុលរៀងៗខ្លួន៕
ដោយ៖ ជ្រោយពេជ្រ