ករណីហិង្សាក្នុងគ្រួសារទៅលើស្រ្តីជនជាតិខ្មែរ កម្លាំងជំនាញការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលយកចុងបណ្តឹងមកកំពុងសាកសួរនៅស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ តាំងពីកើតហេតុភ្លាមៗ

ចែករំលែក៖

ខេត្តព្រះសីហនុ ៖ ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ នៅថ្ងៃទី៧ ខែសីហាសូមជម្រាបជូនសាធារណជន ឱ្យបានជ្រាបថា ៖ ករណីហឹង្សាក្នុងគ្រួសារទៅលើស្រ្តីជនជាតិខ្មែរ ដែលថ្មីៗនេះមានបណ្តាញសង្គមមួយចំនួនផ្សាយ ត្រូវបានកម្លាំងជំនាញការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលយកចុងបណ្តឹងមកកំពុងសាកសួរនៅស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ តាំងពីកើតហេតុភ្លាមៗ ។

ស្នងការដ្ឋាននគរបាលខេត្ត សូមឲ្យបងប្អូនប្រជាពលរដ្ឋបន្តចែករំលែកព័ត៌មាន ឬជូនដំណឹងករណីអំពើខុសច្បាប់ផ្សេងៗមកកាន់ស្នងការដ្ឋាននគរបាលខេត្ត ឬរាយការណ៍បន្ទាន់
អាចទំនាក់នំនងមកកាន់លេខ
* 0977780008 ( ភាសារខ្មែរ )
* 011526677 ( English )
* 011506677( 中文 )
* 011516677 ( 中文 )
* 011822009 ( អគ្គីភ័យ )
* 0977780093 ( អធិការក្រុង )
សូមអរគុណ! ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print