លោក សាដា អ៊ូម៉ាអាឡាម អ្នកសម្របសម្រួលអង្គការសហប្រជាជាតិស្តីទីប្រចាំកម្ពុជា និងជាតំណាងអង្គការយូណេស្កូ ប្រចាំប្រទេស បានបញ្ចេញរបាយការណ៍សង្ខេបបឋម បន្ទាប់ពីដំណើរទស្សនកិច្ចពិសេសរយៈពេល ២ថ្ងៃ

ចែករំលែក៖

ខេត្តឧត្តរមានជ័យ ៖ លោក ម៉េត មាសភក្តី អ្នកនាំពាក្យ និងជាអភិបាលរង ខេត្តឧត្តរមានជ័យ នារសៀលថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥ បានបង្ហោះលើផេកផ្លូវការលោកថា ៖ ភ្លាមៗមុននេះបន្តិចបន្ទាប់ពីបញ្ចប់បេសកកម្ម លោក សាដា អ៊ូម៉ាអាឡាម អ្នកសម្របសម្រួលអង្គការសហប្រជាជាតិស្តីទីប្រចាំកម្ពុជា និងជាតំណាងអង្គការយូណេស្កូ ប្រចាំប្រទេស បានបញ្ចេញរបាយការណ៍សង្ខេបបឋម បន្ទាប់ពីដំណើរទស្សនកិច្ចពិសេសរយៈពេល ២ថ្ងៃ។

លោក ម៉េត មាសភក្តី អ្នកនាំពាក្យ និងជាអភិបាលរង ខេត្តឧត្តរមានជ័យ បានបញ្ជាក់ថា ៖ អំឡុងពេលជួបសំណេះសំណាលជាមួយអ្នកសារព័ត៌មាន អ្នកសម្របសម្រួលស្តីទីអង្គការសហប្រជាជាតិប្រចាំប្រទេសកម្ពុជា បានបញ្ចេញមតិអំពីដំណើរទស្សនកិច្ចរយៈពេលពីរថ្ងៃ (០៦–០៧ សីហា ២០២៥) របស់ទីភ្នាក់ងារអង្គការសហប្រជាជាតិ (UN) ស្ថានទូត និងក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ទៅកាន់ទីកន្លែងស្នាក់នៅបណ្ដោះអាសន្នសម្រាប់ជនភៀសសឹកនៅខេត្តឧត្តរមានជ័យ និងខេត្តសៀមរាប។
អង្គការសហប្រជាជាតិសូមស្វាគមន៍បទឈប់បាញ់ និងអំពាវនាវឲ្យប្រទេសកម្ពុជា និងប្រទេសថៃ គោរពបទឈប់បាញ់សំដៅសម្រេចបាននូវសន្តិភាពដែលស្ថិតស្ថេរយូរអង្វែង ។
ក្នុងអំឡុងពេលទស្សនកិច្ចនេះ ទីភ្នាក់ងារអង្គការសហប្រជាជាតិ (UN) និងដៃគូនានា បានឃើញជាក់ស្តែងពីស្ថានភាពលំបាកដែលសហគមន៍ជនភៀសសឹកបាននឹងកំពុងជួបប្រទះ។ គ្រួសារជនភៀសសឹកមួយចំនួនកំពុងរងការលំបាកយ៉ាងខ្លាំង ហើយត្រូវការជំនួយមនុស្សធម៌ជាបន្ទាន់។
យើងសូមកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែង និងការឆ្លើយតបយ៉ាងរហ័សរបស់ដៃគូជំនួយមនុស្សធម៌នានា រួមមានទាំងអាជ្ញាធរមូលដ្ឋានពាក់ព័ន្ធ ទីភ្នាក់ងារអង្គការសហប្រជាជាតិ (UN) ដៃគូអភិវឌ្ឍន៍ អង្គការសង្គមស៊ីវិល ព្រមទាំងអ្នកស្ម័គ្រចិត្តនានា ដែលបានធ្វើការដោយមិនខ្លាចនឿយហត់ ចាប់តាំងពីជម្លោះកើតឡើងមកម្ល៉េះ ដើម្បីផ្តល់ទីកន្លែងសុវត្ថិភាព ទីកន្លែងស្នាក់នៅបណ្ដោះអាសន្ន និងសេវាកម្មចាំបាច់ដល់អ្នករងផលប៉ះពាល់ទាំងនោះ។
កិច្ចខិតខំប្រឹងប្រែងបច្ចុប្បន្ន រួមមានដូចជា ការផ្តល់ទឹក អនាម័យ ទីកន្លែងស្នាក់នៅ អាហារ (រួមទាំងអង្ករ) សេវាថែទាំសុខភាព ការអប់រំ និងសេវាការពារ។
នៅក្នុងអំឡុងពេលជួបសំណេះសំណាលនោះ សហគមន៍ជនភៀសសឹកក៏បានអំពាវនាវឲ្យមានសន្តិភាព និងការត្រឡប់ទៅផ្ទះវិញប្រកបដោយសុវត្ថិភាព។ នេះជាបញ្ហាអាទិភាពដែលយើងទាំងអស់គ្នាត្រូវធ្វើការរួមគ្នាផ្តល់នូវការគាំទ្រ។
អង្គការសហប្រជាជាតិបន្តប្តេជ្ញាចិត្តក្នុងការធ្វើការជាមួយដៃគូទាំងអស់ ដើម្បីបន្តការគាំទ្រចំពោះការឆ្លើយតបមនុស្សធម៌ និងជួយសហគមន៍ជនភៀសសឹកស្ដារឡើងវិញនូវជីវភាពរស់នៅរបស់ពួកគេ..។

Sardar Umar ALAM,
UN Resident Coordinator ai
UNESCO Representative in Cambodia
សាដា អ៊ូម៉ាអាឡាម
អ្នកសម្របសម្រួលអង្គការសហប្រជាជាតិស្តីទីប្រចាំកម្ពុជា
តំណាងអង្គការយូណេស្កូ ប្រចាំប្រទេស

[In English]
During a media interaction, the Acting UN Resident Coordinator commented on the two-day visit (06–07 August 2025) by UN agencies, Embassies, and the Ministry of Foreign Affairs and International Cooperation (MoFAIC) to the temporary shelters for internally displaced people in Oddar Meanchey and Siem Reap provinces.

The UN welcomes the ceasefire and urges both Cambodia and Thailand to build on it toward a lasting peace.

During our field visit, UN agencies and partners witnessed the difficult conditions faced by displaced communities. Families are enduring significant hardship and require urgent humanitarian support.

We appreciate the effort and the swift response of humanitarian partners, including concerned local authorities, UN agencies, development partners, civil society organizations, and volunteers who, since the onset of the conflict, have worked tirelessly to provide safe spaces, temporary shelter, and essential services to those affected.

Current efforts include the provision of water, sanitation, shelter, food including rice ,healthcare, education, and protection services.

During our interaction, the community called for peace and a safe return to their homes. This is the priority we must all work together to support.

The UN remains committed to working with all partners to continue supporting the humanitarian response and helping communities restore their livelihoods.]…..៕

...

ដោយ ៖ ម៉េត មាសភក្តី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print