កីឡាករក្លឹប PSG ប្រាំបួននាក់ស្ថិតនៅក្នុងបញ្ជីសម្រាំងបេក្ខជនឈ្នះពាន Ballon d’Or

ចែករំលែក៖

កីឡាករ 9 រូបរបស់ក្លឹបParis St Germainត្រូវបានជ្រើសរើសសម្រាប់បេក្ខជន30នាក់ចុងក្រោយដែលអាចឈ្នះពានរង្វាន់ Ballon d’Or ប្រចាំឆ្នាំនេះ។

សារព័ត៌មានFrance Football បានប្រកាសបញ្ជីឈ្មោះបេក្ខភាពកាលពីថ្ងៃព្រហស្បតិ៍រួមមានកីឡាករ Ousmane Dembele, Gianluigi Donnarumma, Desire Doue, Achraf Hakimi, Khvicha Kvaratskhelia, Nuno Mendes, Joao Neves, Fabian Ruiz និង Vitinha សុទ្ធតែស្ថិតក្នុងបញ្ជីកីឡាករទាំង 30 នាក់ដែលត្រូវបានជ្រើសរើសសម្រាប់រង្វាន់ធំ រួមជាមួយនឹងគ្រូបង្វឹករបស់ក្លឹបលោក Luis Enriqueផងដែរ។

ខ្សែប្រយុទ្ធDembele ស៊ុតបញ្ចូលទីបាន 35 គ្រាប់ ក្នុងការប្រកួតទាំងអស់ ខណៈដែល PSG បានឈ្នះពានរង្វាន់ Ligue 1, French Cup និង Champions League និងជាជើងឯករង Club World Cup ដោយចាញ់ក្រុម Chelsea ។

បេក្ខភាពផ្សេងទៀតរួមមាន Raphinha របស់ Barcelona (34 គ្រាប់), Mohamed Salah របស់ Liverpool (34 គ្រាប់) ដែលជាប់ឈ្មោះជាកីឡាករល្អឈ្នះពាន Premier League Player of the Season និងខ្សែប្រយុទ្ធ Erling Haaland (34 គ្រាប់)របស់ Manchester City ។

...

បេក្ខភាព Ballon D’OR បុរសទាំង30រូបរួមមាន៖ Jude Bellingham, Ousmane Dembele, Gianluigi Donnarumma, Desire Doue, Denzel Dumfries, Serhou Guirassy, Viktor Gyokeres, Erling Haaland, Achraf Hakimi, Harry Kane, Khvicha Kvaratskhelia, Robert Lewandowski, Alexis Martino Allezmin, Klautaro Mendes, Joao Neves, Michael Olise, Cole Palmer, Pedri, Raphinha, Declan Rice, Fabian Ruiz, Mohamed Salah, Virgil van Dijk, Vinicius Jr, Vitinha, Florian Wirtz, Lamine Yamal

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print