យកក្បាលគ្រាប់ទៅដំលេងបណ្ដាលឱ្យផ្ទុះ រងរបួស០៣នាក់

ចែករំលែក៖

ខេត្តបាត់ដំបង៖ យ៉ាងហោចណាស់មានមនុស្សប្រុសស្រីចំនួន០៣នាក់បានរងរបួសក្រោយពេលយកក្បាលគ្រាប់ទៅដំលេងបណ្ដាលឱ្យផ្ទុះឡើងនៅវេលាម៉ោង១៤និង៣៦នាទីថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៥ នៅចំណុចទ្រូងខ្លា ស្ថិតក្នុងក្រុមទី6 ភូមិចម្លងរមាំងលើ ឃុំអូរសំរិល ស្រុកសំឡូត ខេត្តបាត់ដំបង ។

សមត្ថកិច្ចនៅមូលដ្ឋានបានឲ្យដឹងថា ករណីផ្ទុះក្បាលគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះសល់ពីសម័យសង្គ្រាមខាងលើនេះ ដំបូងឡើយគឺមានប្រជាពលរដ្ឋឈ្មោះ ថា ស្រីនឿន ភេទស្រី អាយុ៣៦ឆ្នាំ រស់នៅភូមិឃុំខាងលើ បានទៅស៊ីឈ្នួលដាំដំឡូងមី ក៏រើសបានក្បាលគ្រាប់បេ ៦០ មួយគ្រាប់កែច្នៃដោតជាប់នឹងឈើមូលកប់ក្នុងដី រួចក៏បានកាន់យកមកផ្ទះ។ បន្ទាប់មកបានយកក្បាលគ្រាប់ទៅដំលេងក៏បណ្ដាលអោយផ្ទុះរងរបួសមនុស្សចំនួន ០៣នាក់តែម្តង។

ជនរងគ្រោះមាន ១-ឈ្មោះ យុត អោក ភេទប្រុស អាយុ ៣៧ឆ្នាំ របួសមធ្យម, ២.ឈ្មោះ ថា ស្រីនឿន ភេទស្រី អាយុ ៣៦ឆ្នាំ របួសមធ្យម និង៣.ឈ្មោះ រ៉ា ស្រីយ៉ា ភេទស្រី អាយុ០៤ឆ្នាំ របួសមធ្យម។

ក្រោយកើតហេតុជនរងគ្រោះត្រូវបានក្រុមគ្រួសារនិងសាច់ញាតិដឹកបញ្ជូនទៅសង្គ្រោះព្យាបាលនៅមន្ទីរពេទ្យ៕.

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print