ភ្នំពេញ ៖ បន្ទាប់ពីមានការផ្សព្វផ្សាយអំពី ព័ត៌មានពាក់ព័ន្ធនឹងអំពេីហឹង្សានៅ ខារ៉ាអូខេ បឹងកក់ យប់ថ្ងៃទី ៧ ឆ្លង ចូល ថ្ងៃ ទី ៨ ខែ សីហា ឆ្នាំ ២០២៥ ដែល សង្ស័យលោកមេបញ្ជាការរងកងរាជអាវុធហត្ថខេត្តសៀមរាបជាអ្នកបង្កនោះ ពេលនេះ បានដោះស្រាយជាមួយ ជនរងគ្រោះក្រៅប្រព័ន្ធតុលាការ ចប់ហើយ ដោយលោកមេបញ្ជាការរងកងរាជអាវុធហត្ថខេត្តសៀមរាបបដិសេធ មិនពាក់ព័ន្ធនឹងគាត់ទេ ។ ប៉ុន្តែសំណងរដ្ឋប្បវេណី មិនអាចរំលត់បណ្តឹងអាជ្ញាបានឡើយ ។
បើតាមការបង្ហោះតាម Facebook លោក ចាន់ ឃុង បានបញ្ជាក់ថា យប់នោះ លោកពិតជានៅក្នុងហេតុការណ៍នោះមែន តែមិត្តភក្តិលោកដែលផឹកស្រវឹងឈ្មោះ សុខ សោភ័ណ្ឌ បានឈរជជែកជាមួយ នារីមេការ រួចបានលេីកដៃប៉ះផ្ទៃមុខរបស់ នារីរងគ្រោះ ហេីយនារីរងគ្រោះគិតថា គាត់ប្រេីហិង្សាក៏បានប្ដឹងសារព័ត៌មានអោយ ជួយចុះផ្សាយរកយុត្តិធម៌ ។
បន្ទាប់ពីបានផ្សាយរួច បុរសឈ្មោះសុខ សោភ័ណ្ឌ ដែលស្រវឹងហេីយលេីកដៃប៉ះ ទៅលេីមុខនារីមេការបានចេញមុខមក សុំទោសនារីមេការ និងបានផ្ដល់ប្រាក់ សងជំងឺចិត្តទៅនារីមេការមួយចំនួន ហេីយនារីមេការដែលមានឈ្មោះ ឡុង ស្រីណែត និង ឈ្មោះ ប៊ុន ស្រីរ័ត្ន
យល់ព្រមទទួលយកការសុំទោស និង ទទួលយកប្រាក់សងជំងឺចិត្ត និងសន្យាឈប់ប្ដឹងផ្ដល់គ្នាចាប់ពីពេលនេះតទៅ ។
សិក្សាឡើងវិញ ! អ្នកណាចារី ចុះសហចារី ! អ្នកមានលុយ មានឡានទំនើប ដើរផឹកសុី សប្បាយ ក្លាយជាអ្នកក្លាហាន ផឹកសុីក្នុងកាលៈទេសៈកងទ័ពកំពុង ត្រៀម២៤/២៤ម៉ោង ចាំទទួលបទបញ្ជា ! ឈប់បាន ឈប់ទៅ គប្បីយកគំរូតាមលោកឧត្តមសេនីយ៍ត្រី សៀ ទីន មេបញ្ជាការកងរាជអាវុធហត្ថខេត្តសៀមរាប មានទាំងពុទ្ធិ ពហុជំនាញ ជាមួយការទទួលខុសត្រូវក្នុងនាមជាប្រធានអង្គភាព ! ចារីប្រព្រឹត្តមែន តែក្រុមអ្នកជាសហចារីប្រព្រឹត្តហើយ រួមគំនិតគ្នា ចាកចេញ(គេច) ពីកន្លែងកើតហេតុ តើអ្នកមានពិរុទ្ធភាពនៃបទល្មើសទេ ក្នុងនាមក្រុមអ្នកជាមន្ត្រីនគរបាលយុត្តិធម៌ ?
ដោយ ៖ សុខ ខេមរា