ខេត្តបាត់ដំបង៖ ឃ្លាំងដាក់សម្ភារៈកសិកម្ម០១កន្លែងត្រូវបានអគ្គីភ័យឆាបឆេះនៅវេលាម៉ោង ១៣និង៣០នាទី ថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២៥ នៅចំណុចភូមិខ្នាចរមាស ឃុំខ្នាចរមាស ស្រុកបវេល ខេត្តបាត់ដំបង ក្រោយពេលម្ចាស់អុចធូបសែនព្រេនរួចទុកចោល។
ឃ្លាំងដែលត្រូងអគ្គីភ័យឆាបឆេះមានទំហំ ៩ម៉ែត្រx១២ម៉ែត្រ ធ្វើអំពីដែក ប្រក់សង្គ័សី ជញ្ជាំងសង្គ័សី ឆេះខូចខាតគិតជាទឹក ប្រាក់ប្រហែល ១៥០០ដុល្លា និងបានខូចខាតសម្ភារៈ ,គ្រែ០៤, ម៉ាស៊ីនបោកមខោអាវ០១, គោយន្តកន្ត្រៃ០១, ស្រូវ០៧ការ៉ុង, ជីបាចស្រូវ០៤ការ៉ុង, ម៉ាស៊ីនសាំងប៉ូមទឹក០១, ឈុតម៉ាស៊ីនព្រួសស្រូវ០១, ឌីឡាម៉ូតភ្លើង០១, និងកង់០១ ដែលមានម្ចាស់ឈ្មោះ ពុធ ផាត ភេទប្រុស អាយុ ៦៦ឆ្នាំ រស់នៅភូមិខ្នាចរមាស ឃុំខ្នាចរមាស ស្រុកបវេល ខេត្តបាត់ដំបង ។
នៅក្នុងហេតុការណ៍គ្រោះអគ្គីភ័យខាងលើនេះដែរកម្លាំងអធិការនគរបាលស្រុកចំនួន ១៥នាក់បានចេញអន្តរាគមន៍ជួយពន្លត់ដោយប្រើប្រាស់ទឹកអស់០១ឡានផងដែរ៕