អនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌសែន សុខចុះសាកសួរសុខទុក្ខ និងនាំយកអំណោយចែកជូនដល់ចាស់ជរា ប្រជាពលរដ្ឋទីទ័លក្រ សរុបចំនួន៧៥គ្រួសារ

ចែករំលែក៖

ភ្នំពេញ៖ នាព្រឹកថ្ងៃទី០២ ខែកញ្ញា ឆ្នាំ ២០១៦នេះ ក្រុមការងារអនុសាខាកាកបាទក្រហមកម្ពុជា ខណ្ឌសែនសុខ ដឹកនាំដោយ លោក បុឹក កុសល ប្រធានកិត្តិយសគណៈកម្មាធិការអនុសាខា ចុះសាកសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌របស់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ទៅចែកជូនដល់ចាស់ជរា ប្រជាពលរដ្ឋទីទ័លក្រ សរុបចំនួន៧៥គ្រួសារ មកពីភូមិចំនួន៩ ក្នុងសង្កាត់ទឹកថ្លា ។

មានប្រសាសន៍នាឱកាសនោះ លោកប្រធានកិត្តិយសគណៈកម្មាធិការអនុសាខា បានលើកឡើងពីការយកចិត្តទុកដាក់គិតគូរខ្ពស់ដល់សុខទុក្ខប្រជាពលរដ្ឋយើងនៅតាមមូលដ្ឋានពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប្រធាន ដោយមិនប្រកាន់ពីនិន្នាការនយោបាយ ជាតិសាសន៍ សាសនា វណ្ណៈ ពណ៌សម្បុរអ្វីទាំងអស់ ពោលគឺ «ទីណាមានការលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា» ។

អំណោយមនុស្សធម៌ដែលបានចែកជូនក្នុង១គ្រួសារៗទទួលបាន អង្ករ៣០គីឡូក្រាម មី១កេស ត្រីខ១យួរ ឃីត១មាន(មុង១ ភួយ១ សារុង១ ក្រមា១) និងថវិកាចំនួន ២០.០០០មឺុនរៀល ។ លោក បុឹល កុសល ថវិកាចំនួន ១០.០០០រៀល និងលោក ពៅ ណារិទ្ធ ថវិកាចំនួន ១០.០០០រៀលផងដែរ ៕

1 43  5 6 7 2

ដោយ៖ សុខ ខេមរា

...

11111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print