ការបាញ់ប្រហារនៅជិត CDC និងសាកលវិទ្យាល័យ Emory សហរដ្ឋអាមេរិក

ចែករំលែក៖

ការបាញ់ប្រហារមួយបានកើតឡើងនៅជិតទីស្នាក់ការកណ្តាលនៃមជ្ឈមណ្ឌលគ្រប់គ្រង និងការពារជំងឺរបស់សហរដ្ឋអាមេរិក (CDC) និងបរិវេណនៃសាកលវិទ្យាល័យ Emory ក្នុងទីក្រុង Atlanta រដ្ឋ Georgia បណ្តាលឲ្យមន្ត្រីប៉ូលិសម្នាក់បានរងរបួសយ៉ាងធ្ងន់កាលពីរសៀលថ្ងៃទី៨ ខែសីហា (ម៉ោងក្នុងតំបន់) ជនសង្ស័យបានស្លាប់ក្រោយមក។

សំឡេងកាំភ្លើងបានផ្ទុះឡើងនៅវេលាម៉ោង៤និង៥០នាទីរសៀល ។ ប៉ូលីសខោនធី DeKalb បានរកឃើញជនសង្ស័យនៅជាន់ទី 2 នៃឱសថស្ថានមួយកន្លែងនៅទល់មុខ CDC ។ ពេលចូលទៅដល់ ភាគីទាំងសងខាងបានផ្ទុះអាវុធ បណ្តាលឱ្យមន្ត្រីប៉ូលិសស្រុក DeKalb ម្នាក់រងរបួសធ្ងន់ ។ បច្ចុប្បន្នមន្ត្រីរូបនេះកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ Emory ។ បន្ថែមពីលើនេះ មនុស្សបួននាក់ផ្សេងទៀតត្រូវបានគេបញ្ជូនទៅកាន់មន្ទីរពេទ្យដោយសារភាពតានតឹង និងថប់បារម្ភ។ ភ្លាមៗបន្ទាប់ពីឧបទ្ទវហេតុនេះ សាកលវិទ្យាល័យ Emory បានចេញបញ្ជាផ្តល់ជម្រកសង្គ្រោះបន្ទាន់មួយជាមួយសម្រាប់ពលរដ្ឋ ។
យោងតាមនាយកដ្ឋានប៉ូលីស អាត្លង់តា ជនសង្ស័យបានស្លាប់ដោយសារគ្រាប់កាំភ្លើង អាចជាការធ្វើអត្តឃាត។ មេប៉ូលិសមូលដ្ឋានបាននិយាយថា ជនសង្ស័យបានបាញ់ជាច្រើនគ្រាប់ចូលទៅក្នុងអគារ CDC បណ្តាលឱ្យបែកបង្អួច។ កន្លែងថែទាំកុមារនៅបរិវេណ CDC មានកុមារចំនួន 92 នាក់នៅពេលនោះ ពួកគេទាំងអស់មានសុវត្ថិភាព។ អភិបាលរដ្ឋ Georgia លោក Brian Kemp បានសរសើរអ្នកឆ្លើយតបដំបូងដែលបានយកខ្មាន់កាំភ្លើងទម្លាក់ និងជួយសង្គ្រោះជីវិត។ FBI Atlanta និងការិយាល័យស៊ើបអង្កេតហ្សកហ្ស៊ីកំពុងស៊ើបអង្កេត។ សេតវិមានបាននិយាយថា ខ្លួនកំពុងតាមដានស្ថានការណ៍យ៉ាងដិតដល់៕

...

រូបថត​: Hanoi online

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print