អគ្គិភ័យឆាបឆេះផ្ទះជួសជុលម៉ូតូរួមទាំងម៉ូតូកង់បី យ៉ាងសន្ធោសន្ធៅជាប់មនុស្សចាស់ប្រុសស្រី៣នាក់ តែសំណាងល្អគ្មានអ្នករបួស

ចែករំលែក៖

ភ្នំពេញ ៖ ហេតុការណ៍អគ្គិភ័យឆាបឆេះ ផ្ទះជួសជុលម៉ូតូ និងម៉ូតូកង់បីឥណ្ឌាយ៉ាងសន្ធោសន្ធៅ បណ្ដាលអោយមនុស្សចាស់ក្មេង០៣នាក់ ជាប់គាំងក្នុងផ្ទះជួសជុល សំណាងល្អមិនមាននរណារងរបួស

បង្កការខូចខាត ម៉ូតូ០៤គ្រឿង នឹង កង់បីឥណ្ឌា ០១គ្រឿង ។ 

ហេតុការណ៍នេះបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ០១ នឹង ៤០នាទីរសៀលថ្ងៃទី ០៩ ខែសីហា ឆ្នាំ២០២៥ នៅចំណុចផ្ទះជួសជុល នឹងប្តូរប្រេងកង់បី មួយកន្លែង តាមបណ្តោយផ្លូវលេខ ៤៣០ ក្នុងសង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ ។ 

តាមប្រភព័ត៍មានពីប្រជាពលរដ្ឋបានអោយដឹងថា គេបានឮសម្លេងផ្ទុះ២ដង ចេញពីផ្ទះកើតហេតុ ស្របពេលនោះក៏មាន ពលរដ្ឋបានស្រែកបង្កការភ្ញាក់ផ្អើលថា « មានភ្លើងឆេះៗ » ។ ខណៈនោះ អណ្តាតភ្លើងបានឆាបឆេះ យ៉ាងសន្ធោសន្ធៅ រហូតបង្កការរាលដាលដល់ ម៉ូតូ០៤គ្រឿង នឹង កង់បីឥណ្ឌា ០១គ្រឿង ឆេះអស់ទាំងស្រុង ។ ស្របពេលនោះ ក៏មានក្មេងប្រុសម្នាក់ បានរត់ចុះមកក្រោមថាម្តាយរបស់ខ្លួន នឹង យាយ ( អង្គុយលើរទេះរុញ ) កំពុងជាប់នៅបន្ទប់ខាងលើ ។ ដោយសមត្ថកិច្ចបានឮដូច្នោះ បានប្រញាប់ប្រញាល់ ឡើងទៅសង្គ្រោះ មនុស្ស០២នាក់ ទៀត ចុះមកក្រោមដោយសុវត្ថិភាព មិនមានរងរបួសនោះឡើយ ។ 

អគ្គិភ័យនេះដែរបានឆាបឆេះផ្នែកខាងមុខ អស់ស្ទើរទាំងស្រុង បង្កការខូចខាត កង់បីឥណ្ឌា០១គ្រឿង , ម៉ូតូ ០៤គ្រឿងនឹងសម្ភារៈមួយចំនួន រួមទាំងរាលដាលដល់សំយ៉ាបផ្ទះក្បែរ អស់បន្តិចបន្តួច ក្នុងនោះបានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យរបស់ ស្នងការរាជធានីភ្នំពេញ ចំនួន ១០គ្រឿង , រថយន្តជំនួយស្រាបៀរកម្ពុជា ០១គ្រឿង , រថយន្តទីក្រុងកោះពេជ្រ ចំនួន ០៣គ្រឿង បាញ់អោយរលត់ជាស្ថាពរ ។ ចំពោះមូលហេតុ សមត្ថកិច្ចកំពុងស្រាវជ្រាវ ដើម្បីស្វែងរកមូលហេតុ នៃ ការឆាបឆេះ ៕ដោយ​ ៖​ ភារ៉ា​ ដង្កោ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print