អ្នកនាំពាក្យក្រសួងការពារជាតិ៖ គិតមកដល់ថ្ងៃនេះ យោធាកម្ពុជាទាំង១៨រូប ត្រូវបានថៃឃុំខ្លួនជាង ១១ថ្ងៃហើយ

ចែករំលែក៖

ភ្នំពេញ ៖ ថ្លែងនៅក្នុងការធ្វើបច្ចុប្បន្នភាពព័ត៌មានស្ដីពី «លទ្ធផលនៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ» នៅទីស្ដីការគណៈរដ្ឋមន្ត្រី នាម៉ោង ៤:០០ នាទីរសៀលថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៥ នេះ លោកស្រីឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិបានលើកឡើងថា គិតមកដល់ម៉ោង ៤:០០ រសៀល ថ្ងៃនេះ គឺ ១១ថ្ងៃហើយ ដែលថៃបានចាប់ឃុំខ្លួនយោធាកម្ពុជាទាំង ១៨រូប គឺតែ ៧ម៉ោង ៥០នាទីប៉ុណ្ណោះក្រោយបទឈប់បាញ់ចូលជាធរមាន។

ជាមួយគ្នានេះដែរ លោកស្រីអ្នកនាំពាក្យក៏បានស្នើដាក់ក្ដីសង្ឃឹមថាភាគីថៃនឹងដោះលែងទាហានខ្មែរទាំង ១៨នាក់ ហើយថែមទាំងបានប្ដេជ្ញាថានឹងបន្តទាមទាររហូតភាគីថៃដោះលែងពួកគេទាំង១៨នាក់នោះ។

លោកស្រីសុជាតា៖ «គិតចាប់តាំងពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥ វេលាម៉ោង ៧:៥០ នាទីព្រឹក ក្រោយបទឈប់បាញ់ភ្លាមៗ ដែលកងកម្លាំងរបស់យើងត្រូវបានទាហានថៃចាប់ខ្លួនដោយខុសច្បាប់ ដែលមកដល់ពេលនេះមានរយៈពេល ១១ថ្ងៃ ៨ម៉ោង និង១០នាទី គិតត្រឹមម៉ោង ៤:០០ នាទីរសៀល ថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៥ នេះ។ កម្ពុជាស្នើឲ្យភាគីថៃឆាប់បញ្ជូនកងកម្លាំងរបស់យើងទាំង១៨រូប ឲ្យត្រឡប់មកវិញជាបន្ទាន់. ស្របតាមច្បាប់មនុស្សធម៌អន្តរជាតិ និងស្របទៅតាមការអំពាវនាវដ៏ទទូចរបស់ប្រទេសជាដៃគូ និងស្ថាប័នអន្តរជាតិជាច្រើន។ ក្រសួងការពារជាតិ និងកងយោធពលខេមរភូមិន្ទ ព្រមទាំងសហគមន៍អន្តរជាតិ នឹងបន្តទាមទាររហូតដល់ថៃបំពេញកាតព្វកិច្ចរបស់ខ្លួននៅក្រោមច្បាប់អន្តរជាតិ ហើយយើងនឹងមិនទុកសមាជិកក្រុមគ្រួសារយើងណាម្នាក់ចោល និងឯកោជាដាច់ខាត»៕

ដោយ ៖ សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print