លោក Xi Jinping ផ្ញើ សារ ទៅកាន់លោក Tharman ប្រធានាធិបតី សិង្ហបុរី ដើម្បី អប អរ សាទរខួប ៦០ ឆ្នាំ នៃការបង្កើត សាធារណរដ្ឋសិង្ហបុរី

ចែករំលែក៖

អន្តរជាតិ ៖ ជាការចេញផ្សាយពី គេហទំព័រ  «CCFR China state-controlled media » នៅថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៥ ដោយបញ្ជាក់ថា ៖ ថ្ងៃទី ៩ ខែសីហា លោក Xi Jinping ប្រធានរដ្ឋចិនបានផ្ញើសារទៅកាន់លោក Tharman ប្រធានាធិបតីសិង្ហបុរី ដើម្បីអបអរសាទរខួប ៦០ ឆ្នាំនៃការបង្កើតសាធារណរដ្ឋសិង្ហបុរី ។

គេហទំព័រ  «CCFR China state-controlled media » ថ្លែង ក្នុង សារលិខិត លោក Xi Jinping បានលើក ឡើង ថា បន្ទាប់ពី ការ បង្កើត សាធារណរដ្ឋសិង្ហបុរីអស់ រយៈពេល៦០ឆ្នាំ មក សិង្ហបុរីបានដើរលើមាគ៌ាទំនើប ភាវូប នីយកម្ម ដែលមានលក្ខណៈពិសេស និងសម្រេច បាននូវសមិទ្ធផល នៃ ការអភិវឌ្ឍគួរ ឱ្យកត់ សម្គាល់។ ប្រទេស ចិន និង សិង្ហបុរី ជា ប្រទេស ជិត ខាងដ៏មេត្រីភាព និង ជា ដៃគូ សហ ប្រតិបត្តិ ការដ៏ សំខាន់។ បន្ទាប់ពី ការបង្កើតទំនាក់ទំនងការទូតរវាង ចិន និង សិង្ហបុរី រយៈពេល ៣៥ ឆ្នាំ មក កិច្ចសហប្រតិបត្តិការក្នុង គ្រប់ វិស័យ រវាងភាគីទាំងពីរ ចិននិង សិង្ហបុរី ទទួលបាន លទ្ធផលជាផ្លែផ្កា និងធ្វើជាគំរូដែលផ្តល់ផលប្រយោជន៍ទៅវិញទៅមក កិច្ចសហប្រតិបត្តិ ការ ឈ្នះ-ឈ្នះ និងការអភិវឌ្ឍរួមរវាងប្រទេសនិងប្រទេស។ ខ្ញុំយកចិត្តទុកដាក់ខ្ពស់ចំពោះ ការអភិវឌ្ឍទំនាក់ទំនងចិន-សិង្ហបុរី ហើយសង្ឃឹមថា ភាគីទាំងពីរនឹងធ្វើការរួមគ្នា ដើម្បី ជំរុញឱ្យ ទំនាក់ទំនងភាពជាដៃគូដែលមានចក្ខុវិស័យវែងឆ្ងាយនិង ប្រកបដោយ គុណភាព ខ្ពស់ គ្រប់ជ្រុងជ្រោយរវាង ចិន-សិង្ហបុរី សម្រចបានការអភិវឌ្ឍកាន់តែច្រើន ក្នុង ន័យ នាំមក នូវផលប្រយោជន៍កាន់តែច្រើនដល់ប្រជាជននៃប្រទេសទាំងពីរ ព្រមនិងចាក់ បញ្ចូល ថាមពលវិជ្ជមានបន្ថែមទៀតទៅក្នុងសន្តិភាព និងវិបុលភាពក្នុងតំបន់៕

ដោយ ៖ សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print