ភ្នំពេញ ៖ ប្រទេសថៃលែងមានសុវត្ថិភាពសម្រាប់អ្នកទេសចរណ៍ទៀតហើយ។ នេះជាលើកឡើងពី លោក កែវ រ៉េមី ទេសរដ្ឋមន្ត្រី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា (គ.ស.ម.ក.) នៅល្ងាចថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៥ លើផេកផ្លូវការតបស់លោក ។
ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា (គ.ស.ម.ក.) បញ្ជាក់ថា ៖ ប្រពន្ធ័ផ្សព្វផ្សាយបានផ្សាយអ្នកទេសចរណ៍មកពីអុឺរ៉ុបត្រូវបានប្រជាជនថៃមួយក្រុមវាយធ្វើបាបហើយថ្មីៗនេះអ្នកទេសចរណ៍ជនជាតិម៉ាឡេសុី ២នាក់ក៏ត្រូវប្រជាជនថៃមួយក្រុមទៀតធ្វើទារុណកម្មផងដែរ។
ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា (គ.ស.ម.ក.) គូសបញ្ជាក់ថា ៖ រដ្ឋាភិបាលថៃគ្រប់គ្រងលែងបានហើយទាំងប្រជាជន ទាំងយោធា។ ប្រជាជនថៃខ្លះ និងមេដឹកនាំយោធាថៃមានជម្ងឺសរសៃប្រសាទហើយៗសូមគ្នាយើងត្រូវប្រុងប្រយ័ត្នខ្ពស់៕
ដោយ ៖ សិលា
...