ភ្នំពេញ ៖ បន្ទាប់ ពី មាន ការ ផ្សព្វផ្សាយ អំពី ព័ត៌មាន ពាក់ព័ន្ធ អំពេីហឹង្សានៅ ខារ៉ាអូខេ បឹងកក់ យប់ ថ្ងៃ ទី ៧ ឆ្លង ចូល ថ្ងៃ ទី ៨ ខែ សីហា ឆ្នាំ ២០២៥ ដែល សង្ស័យ លោក មេ បញ្ជាការ រងកងរាជអាវុធហត្ថខេត្តសៀមរាប ជាអ្នកបង្ករនោះ ពេលនេះ បានដោះស្រាយ ជាមួយ ជនរងគ្រោះ ក្រៅប្រព័ន្ធ តុលាការ ចប់ហើយ ដោយ លោក ចាន់ ឃុង មេបញ្ជាការ រងកងរាជ អាវុធហត្ថ ខេត្ត សៀមរាប បដិសេធ មិនពាក់ ព័ន្ធ គាត់ទេ ។ ចំណុចនេះមជ្ឈដ្ឋានទូទៅប្រជាពលរដ្ឋ ឆ្ងល់ថា ៖ ត្រឹមសំដីលោក មេបញ្ជាការ រងកងរាជ អាវុធហត្ថ ខេត្ត សៀមរាប ចាន់ ឃុង បដិសេធ ថាមិនបានប្រព្រឹត្ត ជាការដោះបន្ទុកពីពិរុទ្ធភាព នៃបទល្មើសបានជោគជ័យមែនទេ ! សំខាន់ទៅជាក្រុមជាមួយគ្នា អ្នកប្រព្រឹត្តជា ចារី ចុះអ្នករួមគំនិតអាចជាសហការី ឬមួយយ៉ាងណា សូមមេត្តាមន្ត្រីនគរបាលជួយពន្យល់ផង ! ម្យ៉ាងទៀតបើអ្នកប្រព្រឹត្តមិនមែនជា លោក មេបញ្ជាការ រងកងរាជ អាវុធហត្ថ ខេត្ត សៀមរាប ចាន់ ឃុង ចុះអ្នកប្រព្រឹត្តនោះ អាចរួចផុតបណ្តឹងអាជ្ញាត្រឹម វៃបង់លុយចឹងមែន ? អ្នកជាកងកម្លាំង អ្នកមានលុយ ប្រើឡានទំនើបដើរផឹកសុី ប្រើហិង្សាលើអ្នកដទៃ សមទេ ខណៈកងកម្លាំងកំពុងត្រៀម២៤/២៤ម៉ោង ការពារបូរណភាពទឹកដី ពីការឈ្លានពាននោះ !
សូមរម្លឹកថា ៖ លោក ចាន់ ឃុង បាន បញ្ជាក់ថា យប់នោះ លោក ពិត ជា នៅក្នុងហេតុការណ៍នោះមែន តែ មិត្តភ័ក្តិ លោក ដែល ផឹក ស្រវឹង ឈ្មោះ សុខ សោភ័ណ្ឌ បានឈរ ជជែក ជាមួយ នារី មេការ រួចបានលេីកដៃប៉ះ ផ្ទៃមុខ របស់ នារី រងគ្រោះ ហេីយ នារី រងគ្រោះ គិតថា គាត់ ប្រេី ហឹង្សាក៏បាន ប្ដឹង សារ ព័ត៌មាន អោយ ជួយ ចុះផ្សាយ ផងដើម្បីទទួលបានយុត្តិធម៌ ! ទីបំផុត ! អាងលុយ រឿងត្រូវបញ្ចប់ត្រឹមសំណងមែន ហើយ មនុស្សម្នាក់មកសារភាពកំហុស អាចឱ្យអ្នកចូលរួមប្រព្រឹត្តរួចខ្លួនមែន …. អ្នកជាមន្ត្រីនគរបាលយុត្តិធម៌ គួរសិក្សាពីទិដ្ឋភាពច្បាប់ ក្នុងឋានៈ តួនាទី ការទទួលខុសត្រូវរបស់ខ្លួនផង ខណៈប្រទេសជាតិកំពុង ទប់ទល់សត្រូវ ឯពួកខ្លួន ប្រើពេលវេលា ជាមួយឡានទំនើប ឡូយឆាយ ហុឺហារ បង្អួតភាពមានបាន បង្ករបញ្ហាដោយប្រើហិង្សាលើស្ត្រីិទន់ខ្សោយ តើសមជានាយទាទាហាននៃកងកម្លាំងប្រដាប់អាវុធទេ ខណៈទាហានជួរមុខ និងប្រជាពលរដ្ឋជួរក្រោយ រួមគ្នាលើកតម្កើងផលប្រយោជន៍ជាតិ ហើយពួកខ្លួន មកដើរផឹកសុី បង្ករហិង្សាឱ្យសង្គមស្អប់ខ្ពើមនោះ ។
សូមជម្រាបថា ៖ បន្ទាប់ពីបាន ផ្សាយរួច បុរសឈ្មោះ សុខ សោភ័ណ្ឌ ដែល ស្រវឹង ហេីយ លេីកដៃ ប៉ះ ទៅលេី មុខ នារីមេការបាន ចេញមុខមក សុំទោស នារី មេការ និង បាន ផ្ដល់ ប្រាក់ សងជំងឺ ចិត្ត ទៅ នារីមេការមួយ ចំនួន ហេីយ នារី មេការ ដែលមានឈ្មោះ ឡុង ស្រីណែត និង ឈ្មោះ ប៊ុន ស្រី រ័ត្ន
យល់ព្រម ទទួលយកការ សុំទោស និង ទទួល យកប្រាក់ សងជំងឺចិត្ត និង សន្យាឈប់ប្ដឹងផ្ដល់គ្នា ចាប់ពី ពេលនេះតទៅ ។ ត្រង់ចំណុចនេះ តើនរណាជាអ្នក មានសមត្ថកិច្ច រំលត់បណ្តឹងអាជ្ញា ត្រឹមសំណង ?
ត្រង់សាម៉ីខ្លួន បំភ្លឺ គាត់ មិនបាន ប្រេីហឹង្សា លេីស្ត្រីទេ គឺ មិត្តភ័ក្ដិ គាត់ ម្នាក់ ទៀត ដែល ស្រវឹង ឥលូវ កំពុង សម្របសម្រួល គ្នា ជាមួយ ជនរងគ្រោះ ! សួរថា ៖ ទៅជាក្រុម វៃស្ត្រីទន់ខ្សោយក្នុងក្រុមតែមួយ ហើយគេចចេញ រហូតដល់ កាម៉ារាសុវត្ថិភាព ចាប់បានរូបភាពជាក្រុម មានន័យថា , អ្នកសងលុយរួចខ្លួន ហើយបក្ខពួក គ្មានពិរុទ្ធភាពនៃបទល្មើសមែនទេ អស់លោកក៏ជាមន្ត្រីនគរបាលយុត្តិធម៌ ? កុំឱ្យសង្គមមើលឃើញពីភាពអយុត្តិធម៌មួយនេះ ជះឥទ្ធិពលអាក្រក់ដល់អង្គភាព ។
សូមបញ្ជាក់ថា ៖ បុរស មួយក្រុម រងការ ចោទប្រកាន់ ពី ស្ត្រី រងគ្រោះ ថាបាន ប្រេីហឹង្សា ទៅលេីនាង បណ្ដាលអោយ រងរបួស ផ្ទៃ មុខ និង ភ្នែក ក្នុង បន្ទប់ ខារ៉ា អូខេ មួយ កន្លែង នៅ បឹងកក់ ខណ្ឌ ទួលគោក រាជធានី ភ្នំពេញ កាល យប់ រំលង អាធ្រាត្រ ថ្ងៃ ទី ៧ ឈាន ចូល ថ្ងៃ ទី ៨ ខែ សីហា ឆ្នាំ ២០២៥ ។
ពេលនោះប្រភព បាន អោយដឹងថា នៅ វេលាយប់ថ្ងៃទី ៧ ខែ សីហា ឆ្នាំ ២០២៥ វេលាម៉ោង ២១:៣៥ នាទី មាន ភ្ញៀវ មួយក្រុុមជិះរថយន្ត Lexus 570 ពណ៌ខ្មៅ ស្លាកលេខ AN-1211 ភ្នំពេញ និង រថយន្ដ Range Rover ពណ៌ខ្មៅ មួយគ្រឿង ស្លាក លេខ 2BH-1211 ភ្នំពេញ ចូលទៅ ផឹកស៊ី ច្រៀង ខារ៉ា អូខេ នៅ បន្ទប់ លេខ ៦៦៦៦ ។ បន្ទាប់ ពី ផឹក ស៊ី ស្រវឹង ភ្ញៀវ បុរស ទាំងនោះ បាន អុកកែវ ខ្លាំង បណ្ដាលអោយ បែក កញ្ចក់ តុក អស់ ចំនួន ៣ ។ រហូត ដល់ ម៉ោង ជាង១រំលង អាធ្រាត្រ ឈាន ចូល ថ្ងៃ ទី ៨ សីហា ឆ្នាំ ២០២៥ ក្រុម ភ្ញៀវ ទាំងនោះ ហៅ គិតលុយ មេការ ក៏បាន គិត លុយទាំងថ្លៃបែកកញ្ចក់៣ សរុបទាំងអស់ជាង ១០០០ ដុល្លារ ។ ដោយឃេីញ មេការ គិតលុយទាំងថ្លៃ បែក កញ្ចក់តុក៣ ចំនួន ៤៥០ ដុល្លារ ភ្ញៀវ ម្នាក់ដែល ទំនងជា មេគេ បាន ទះ កំភ្លៀងមេការ ជា ច្រេីនដៃហេីយ នាំ គ្នាដេីរចេញទៅ ឆ្លងកាត់ កាមេរ៉ាសុវត្ថិភាព ដូច គ្មាន រឿងអីកេីតឡេីង ។
តាម ការ ស្រាវជ្រាវ អត្តសញ្ញាណ ម្ចាស់ គណនី ធនាគារ ទូទាត់លុយ ម្ចាស់ គណនីមាន ឈ្មោះ ចាន់ គង់ ចំណែកម្ចាស់ រថយន្តទាំង២ខាងលេី ត្រូវបានគេស្គាល់ថា ឈ្មោះ ចាន់ ហាក់ រស់នៅផ្ទះ ភូមិ២ ផ្លូវ ៤២០ សង្កាត់ បឹង ត្របែក ខណ្ឌ ចំការ មន ។
ពេលនេះ ជនរងគ្រោះ បាន កំពុងរៀបចំ ដាក់ ពាក្យ បណ្ដឹង ប្ដឹង អ្នក បង្ករ អំពេីហឹង្សា អោយ សមត្ថកិច្ចចាត់ការតាម ផ្លូវច្បាប់ ។ សង្ឃឹមថា សមត្ថកិច្ច នឹងរក យុត្តិធម៌ ជូន ស្ត្រីរងគ្រោះ ។
ក្នុងរឿងនេះ គ្រាដំបូង ! លោកឧត្តមសេនីយ៍ អេង ហុី អ្នកនាំពាក្យ កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានបញ្ជាក់ថា ៖ ថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៥ អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស សូមគោរពជម្រាបជូនសាធារណជន អ្នកសារព័ត៌មាន និងបុគ្គលពាក់ព័ន្ធមេត្តាជ្រាបថា ករណីមេបញ្ជាការរងកងរាជអាវុធហត្ថខេត្តសៀមរាប ឈ្មោះ ចាន់ ឃុង បានប្រើហិង្សាលើស្ត្រីនៅខារ៉ាអូខេ កាលពីយប់មិញនេះ មេបញ្ជាការកងរាជអាវុធហត្ថខេត្តសៀមរាប បាននិងកំពុងធ្វើការត្រួតពិនិត្យ ដើម្បីសុំគោលការណ៍ចាត់វិធានការណ៍បន្ត។ សូមគោរពជូនជ្រាបជាព័ត៌មាន។ ចុងក្រោយ ! មជ្ឈដ្ឋានទូទៅប្រជាពលរដ្ឋ រងចាំតាមដានថាតើ អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស បកស្រាយបែបណា បើដល់ថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៥ មិនទាន់ឃើញ ការបំភ្លឺ ? ៕
ដោយ ៖ សិលា